ប៉េកាំង៖ មនុស្ស ៨នាក់ បានស្លាប់ភ្លាមៗ ក្នុងការផ្ទុះក្រុមហ៊ុនជីវបច្ចេកវិទ្យាមួយ ដោយគ្មានមូលហេតុ នៅភាគខាងជើងប្រទេសចិន។
តាម Reuter បានចេញផ្សាយនៅថ្ងៃទី០៨ កុម្ភៈនេះ ដែលដកស្រង់ពីប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ប្រទេសចិន បានរាយការណ៍កាលពីថ្ងៃអាទិត្យថា ហេតុការណ៍ផ្ទុះក្រុមហ៊ុនខាងលើ បានកើតឡើងនៅព្រឹកថ្ងៃសៅរ៍ ក្នុងទីក្រុង Shuoyang នៃខេត្ត Shanxi ប្រទេសចិន ដែលបណ្ដាឲ្យមនុស្ស ៨នាក់ស្លាប់ភ្លាមៗមួយរំពេច។
តាមទីភ្នាក់ងារ ស៊ីនហួរ (Xinhua News) បានរាយការណ៍ថា ក្រោយកើតឧប្បទ្ទវហេតុដ៏មិនធម្មតានេះ អ្នកតំណាងស្របច្បាប់នៃក្រុមហ៊ុន Jiapeng Biotechnology ដែលជាក្រុមហ៊ុនរងការបំផ្ទុះ ត្រូវបានប៉ូលីសចិនឃុំខ្លួន និងរងចាំក្រុមស៊ើបអង្កេតស្រាវជាវពីគ្រោះថ្នាក់នេះ បើទោះមិនទាន់ដឹងច្បាស់ពីមូលហេតុក៏ដោយ។
គួរឲ្យដឹងថា ក្រុមហ៊ុន Jiapeng Biotechnology បង្កើតឡើងក្នុងខែមិថុនា ឆ្នាំ 2025 ដើម្បីធ្វើការស្រាវជ្រាវលើចំណីសត្វ ផលិតផលធ្យូងថ្ម និងសម្ភារសំណង់ នេះបើយោងតាមការដកស្រង់ពីការចុះបញ្ជីសាជីវកម្មរបស់ក្រុមហ៊ុននេះ៕
អត្ថបទដោយ៖ ម៉េង ធីដា




