2026-02-11 22:47
9

កំពត៖ មេប៉ូលិសខេត្តកំពត បានចេញសារព្រមានមន្ត្រីនគរបាលជំ​នាញផ្នែកចរាចរណ៍ក្រោមឱវាទ យ៉ាងដូច្នេះថា «ការពិន័យសមត្ថកិច្ចដែលអនុវត្តចរាចរណ៏ផ្លូវគោកត្រូវចេញវិក័យប័ត្រជូនប្រជាពលរដ្ឋឱ្យបានត្រឹមត្រូវ» ក្នុងករណីសមត្ថកិច្ចមិនចេញវិក័យប័ត្រ សូមថតរូបមន្ត្រីរូបនោះ រួចផ្តល់ព័ត៌មានមកលោក លោកនឹងផ្តល់រង្វាន់ ១ លានរៀល ដល់បងប្អូនប្រជាពលរដ្ឋវិញ។

ការព្រមានរបស់ លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ធ្វើឡើងនៅយប់ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៦ នេះ នៅលើបណ្តាញទំនាក់ទំនងសង្គមផ្លូវការរបស់លោកផ្ទាល់។

លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ បានសង្កត់ធ្ងន់ថា «ការមិនពាក់មួកសុវត្ថិភាព បងប្អូននឹងត្រូវពិន័យប្រាំ​មួយម៉ឺ​នរៀល។ ដូច្នេះសូមពាក់មួកសុវត្ថិភាព ដើម្បីការពារអាយុជីវិតរបស់បងប្អូន»

តាមការបញ្ជាក់របស់មេប៉ូលិសរូបនេះ លើបណ្តាញសង្គមថា «ការអនុវត្តច្បាប់ចរាចរណ៏ក្នុងក្រុងកំពត និងចាប់ផ្តើមអនុវត្តចាប់ពីថ្ងៃពុធ ទី១១ ខែកុម្ភៈ ឆ្នាំ២០២៦ នេះតទៅ ដូច្នេះបងប្អូនត្រូវពាក់មួកសុវត្ថិភាពក្នុងពេលបើកបរ ជៀសវៀងការផាកពិន័យ»