បាងកក៖ គណបក្ស Pheu Thai បានសម្រេចចិត្តចូលរួមជាផ្នែកមួយនៃរដ្ឋាភិបាលដែលដឹកនាំដោយ Bhumjaithai។ ការប្រកាសនេះបានធ្វើឡើងបន្ទាប់ពីកិច្ចពិភាក្សារវាង លោក អានុធីន ឆានវីរៈគុល (Anutin Charnvirakul) មេដឹកនាំគណបក្ស Bhumjaithai និងលោក យូដាណាន់ វង្សសាវ៉ាត់ (Yodchanan Wongsawat) បេក្ខជននាយករដ្ឋមន្ត្រីគណបក្ស Pheu Thai, រួមជាមួយបុគ្គលជាន់ខ្ពស់ពីគណបក្សទាំងពីរ។
លោក Prasert Jantararuangtong, អគ្គលេខាធិការគណបក្ស Pheu Thai, បានថ្លែងថា «គណបក្សបានត្រៀមខ្លួនរួចជាស្រេចក្នុងការគាំទ្រគណបក្ស Bhumjaithai ជាគណបក្សស្នូលសម្រាប់បង្កើតរដ្ឋាភិបាលក្រោយ»។
ការសម្រេចចិត្តចូលរួមក្នុងសម្ព័ន្ធភាពរបស់គណបក្សភឿថៃ បានធ្វើឱ្យអាសនៈសរុបរបស់ខ្លួនកើនដល់ ២៧៩ នៅក្នុងរដ្ឋសភាដែលមាន ចំនួន ៥០០ អាសនៈ៕




