2023-08-17 02:08
197

 

ភ្នំពេញ៖ មន្ត្រីនគរបាលខណ្ឌទួលគោកបានឲ្យដឹងថា នៅថ្ងៃទី ១៥ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោងប្រហែល១៥និង ៤៥នាទី កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារដេប៉ូទី៣ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានឃាត់ខ្លួនជនសង្ស័យ០១នាក់ពីបទលួច(បន្លំលួចចិញ្ជៀនប្លាទីន ១វង់) ដែលប្រព្រឹត្តនៅចំណុចតូបលក់គ្រឿងអលង្ការ តូបលេខ៥៤A ក្នុងផ្សារសាមគ្គី ផ្លូវលេខ២៤៥ ភូមិ៥ សង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

កម្លាំងនគរបាលប៉ុស្តិ៍ផ្សារដេប៉ូទី៣ បានឃាត់ខ្លួនយុវតីម្នាក់ភ្លាមៗ បន្ទាប់ពីលួចបន្លំចិញ្ចៀនផ្លាកទីនមួយវង់នៅតូបលក់គ្រឿងអាលង្ការមួយកន្លែងក្នុងផ្សារសាមគ្គី ក្នុងសង្កាត់ផ្សារដេប៉ូទី៣ខណ្ឌទួលគោករាជធានីភ្នំពេញ។

ជនសង្ស័យពេលនេះកំពុងឃាត់ខ្លួនបណ្ដោះ អាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី។

មន្ត្រីនគរបាលខណ្ឌទួលគោកឲ្យដឹងថា ជនសង្ស័យដែលនគរបាលចាប់ខ្លួនបានភ្លាមៗឈ្មោះ សេង ហ្គិចលី ភេទស្រី អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ នៅផ្ទះ ស្នាក់នៅប្លុកបូរីកីឡា ផ្លូវបេតុង សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។
សមត្ថកិច្ចនគរបាលដករហូតបានទូរស័ព្ទដៃ០១គ្រឿងម៉ាក Samsung Galaxy A54 ពណ៌ទឹកសណ្ដែក  (ជារបស់ជនសង្ស័យប្រើប្រាស់ផ្ទាល់ខ្លួន)និងចិញ្ជៀនប្លាទីន ១វង់មានតម្លៃ៥៥០$ (ប្រាំរយហាសិបដុល្លារអាមេរិក) ជារបស់ជនរងគ្រោះឈ្មោះ ម៉ុល សុខគីម ។

មន្ត្រីនគរបាលខណ្ឌទួលគោកបានឲ្យដឹងថា ជនរង គ្រោះឈ្មោះ ម៉ុល សុខគីម ភេទស្រី អាយុ៥៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់គ្រឿងអលង្ការតូបលេខ៥៤A ស្នាក់នៅផ្ទះលេខ២៧០ ផ្លូវបេតុង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ(មិនបានដាក់ពាក្យបណ្ដឹងមកសមត្ថកិច្ចទេ)។

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបាននគរបាលឃាត់ ខ្លួនជាបណ្ដោះអាសន្ននៅ អធិការដ្ឋាននគរបាលខណ្ឌ ទួលគោក ដើម្បីសាកសួរនិងចាត់ការបន្តតាមនីតិវិធី៕