2023-08-17 03:08
228

សៀមរាប៖ កម្លាំងសមត្ថកិច្ចជំនាញនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ សហការជាមួយស្នងការដ្ឋានខេត្តសៀមរាប និងស្ថាបនពាក់ព័ន្ធកំពុងតាមប្រម៉ាញ់ក្រុមឧក្រិដ្ឋជនដែលបានធ្វើសកម្មភាពរំដោះទណ្ឌិតជាមេក្លោងជួញដូរគ្រឿងញៀន ខណៈពេលឆ្មាំពន្ធធនាគារខេត្តមានការធ្វេសប្រហែសពេលបញ្ជូនកាន់មន្ទីរពេទ្យធ្មេញ។

 ករណីក្រុមឧក្រិដ្ឋជនរំដោះទណ្ឌិតជាមេខ្លោងជួញដូរគ្រឿងញៀនដ៏ធំ កើតឡើងនៅព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣ ស្ថិតក្នុងមន្ទីរពេទ្យធ្មេញ ជុំ ចិន្តា ស្ថិតក្នុងភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។

 ទណ្ដិតដែលត្រូវបានក្រុមឧក្រិដ្ឋជនរំដោះយកទៅបាត់នោះមានឈ្មោះ Chen hsin han អាយុ ៤៥ឆ្នាំជនជាតិចិន ជាប់ទោសពាក់ព័ន្ធករណីគ្រឿងញៀន ដែលត្រូវផ្តន្ទាទោសជាប់គុកកំណត់ ៥២ឆ្នាំ និងបានជាប់ឃុំបានរយៈពេល ១៣ឆ្នាំ។

 សូមជម្រាបថា មេក្លោងគ្រឿងញៀនរូបនេះ ជាជនជាតិចិនតៃវ៉ាន់ ត្រូវបានចាប់ និងឃុំខ្លួន កាលពីថ្ងៃទី១១ ខែកុម្ភ: ឆ្នាំ២០០៩ តុលាការបានកាត់ទោសជននេះ អោយជាប់ពន្ធនាគារចំនួន ៥២ឆ្នាំ។ ក្រោយបានរំដោះចេញហើយក្រុមឧក្រិដ្ឋជន បានយកឡានលុចស៊ីស RX330 ទៅប្លុងចោល រួចដូរឡានសាំយ៉ុង ០១គ្រឿងទៀតគេចខ្លួនបាត់។

 បច្ចុប្បនេះកម្លាំងនគរបាលជាច្រើនអង្គភាព ព្រមទាំងបញ្ជូនចេញពីនាយកដ្ឋានព្រហ្មទណ្ឌផងនោះ បាននិងកំពុងរួមដៃសហការគ្នាតាមចាប់មកវិញ៕