2023-08-18 03:08
141

ខេត្តពោធិ៍សាត់ ៖ ព័ត៌មានបឋម: នៅព្រឹកព្រលឹមថ្ងៃសុក្រ ២កើត ខែស្រាពណ៍ ឆ្នាំថោះ ចត្វាស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងអ្នកជិះម៉ូតូម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ និងអ្នកបើកបររថយន្តបែន(បើកគេច)នៅគ្រាកំពុងធ្វើចរាចរណ៍ច្រាសទិសគ្នា(ជើងទៅត្បូង ត្បូងទៅជើង)បណ្ដាលឱ្យភាគីខាងម៉ូតូរបួសធ្ងន់(បាក់ជើងសន្លប់ស្ដូក)។

ករណីនេះបានកើតឡើងនៅលើកំណាត់ផ្លូវកៅស៊ូតាមបណ្ដោយស្ទឹងពោធិ៍សាត់ត្រើយខាងកើត ស្ថិតក្នុងភូមិទួលចារ ឃុំអន្លង់វិល ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ ។

 បច្ចុប្បន្នជនរងរបួសកំពុងសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យ(ពុំទាន់ដឹងខ្លួនទេ) ចំណែកអ្នកបើករថយន្តបង្កបានបើករត់គេចបាត់ ប៉ុន្តែអាចមានតម្រុយខ្លះៗ សមត្ថកិច្ចកំពុងតាម….. នេះបើយោងតាមការអះអាងពីសាច់ញាតិជនរងគ្រោះ ៕