2023-08-18 03:08
168

ភ្នំពេញ៖ គ្លីនិកសម្រាកព្យាបាលឯកជន យីហោ «ប៊ីធនកម្ពុជា» បានព្យាបាយដោយដាកស៊ីរ៉ូម និងចាក់ថ្នាំបណ្តាលឲ្យប្រតិកម្មស្លាប់ស្ត្រីអ្នកជំងឺជនជាតិចិនម្នាក់។

ហេតុការណ៍ព្យាបាលអ្នកជំងឺបណ្តាលឲ្យស្លាប់នេះ បង្កការភ្ញាក់ផ្អើល នៅវេលាម៉ោង ០១និង៣០នាទីរសៀល ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣ ស្ថិតនៅចំណុចមន្ទីរពេទ្យ «ប៊ីធនកម្ពុជា» ស្ថិតតាមបណ្តោយផ្លូវព្រះមុន្នីវង្ស ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

តាមសេចក្តីរាយការណ៍បឋន បានឲ្យដឹងថា មុនពេលកើតហេតុ មានស្ត្រីជនជាតិចិនម្នាក់ បានមកទទួលសេវាកម្មព្យាបាលនៅមន្ទីរពេទ្យ «ប៊ីធនកម្ពុជា» ក្រោយពីបានដាក់សេរ៉ូមអស់ ចំនួន ២កំប្លោក ស្រាប់តែមានអាការៈមិនស្រួល បណ្តាលឲ្យស្លាប់ភ្លាមៗតែម្តង។

ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ចជំនាញពាក់ព័ន្ធបានចុះមកដល់ទីតាំងកើតហេតុនឹងបានហ៊ុំព័ទ្ធជុំវិញទីតាំង ដើម្បីរង់ចាំឲ្យកម្លាំងសមត្ថកិច្ចជំនាញផ្នែកកោសល្យវិច្ច័យ នៃស្នងការនគរបាលរាជធានីភ្នំពេញ  និងក្រុមគ្រូពេទ្យជំនាញចុះមកពិនិត្យ។

បច្ចុប្បន្ន សមត្ថកិច្ចជំនាញកំពុងសហការគ្នាចុះធ្វើការស្រាវជ្រាវ និងពិនិត្យករណីមន្ទីរពេទ្យឯកជន «ប៊ីធនកម្ពុជា» ដែលព្យាបាលស្ត្រីជនជាតិបណ្តាលឲ្យស្លាប់ផងដែរ៕គ្លីនិកឯកជន «ប៊ីធនកម្ពុជា» ព្យាបាលដោយស៊ីរ៉ូមបណ្តាលឲ្យស្ត្រីជនជាតិចិនម្នាក់ស្លាប់។

ភ្នំពេញ៖ គ្លីនិកសម្រាកព្យាបាលឯកជន យីហោ «ប៊ីធនកម្ពុជា» បានព្យាបាយដោយដាកស៊ីរ៉ូម និងចាក់ថ្នាំបណ្តាលឲ្យប្រតិកម្មស្លាប់ស្ត្រីអ្នកជំងឺជនជាតិចិនម្នាក់។ 

ហេតុការណ៍ព្យាបាលអ្នកជំងឺបណ្តាលឲ្យស្លាប់នេះ បង្កការភ្ញាក់ផ្អើល នៅវេលាម៉ោង ០១និង៣០នាទីរសៀល ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣ ស្ថិតនៅចំណុចមន្ទីរពេទ្យ «ប៊ីធនកម្ពុជា» ស្ថិតតាមបណ្តោយផ្លូវព្រះមុន្នីវង្ស ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ 

តាមសេចក្តីរាយការណ៍បឋន បានឲ្យដឹងថា មុនពេលកើតហេតុ មានស្ត្រីជនជាតិចិនម្នាក់ បានមកទទួលសេវាកម្មព្យាបាលនៅមន្ទីរពេទ្យ «ប៊ីធនកម្ពុជា» ក្រោយពីបានដាក់សេរ៉ូមអស់ ចំនួន ២កំប្លោក ស្រាប់តែមានអាការៈមិនស្រួល បណ្តាលឲ្យស្លាប់ភ្លាមៗតែម្តង។ 

ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ចជំនាញពាក់ព័ន្ធបានចុះមកដល់ទីតាំងកើតហេតុនឹងបានហ៊ុំព័ទ្ធជុំវិញទីតាំង ដើម្បីរង់ចាំឲ្យកម្លាំងសមត្ថកិច្ចជំនាញផ្នែកកោសល្យវិច្ច័យ នៃស្នងការនគរបាលរាជធានីភ្នំពេញ  និងក្រុមគ្រូពេទ្យជំនាញចុះមកពិនិត្យ។ 

បច្ចុប្បន្ន សមត្ថកិច្ចជំនាញកំពុងសហការគ្នាចុះធ្វើការស្រាវជ្រាវ និងពិនិត្យករណីមន្ទីរពេទ្យឯកជន «ប៊ីធនកម្ពុជា» ដែលព្យាបាលស្ត្រីជនជាតិបណ្តាលឲ្យស្លាប់ផងដែរ៕