2023-08-18 05:08
154

ភ្នំពេញ៖ បុរសម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុយ៉ាងអាណោចអាធ័ម បន្ទាប់ពីជិះម៉ូតូលឿនជ្រុលទៅបុកដើមព្រីងពេញមួយទំហឹងកាលពីវេលាម៉ោង១២និង១០នាទីរសៀល ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣ នៅភូមិព្រៃពពេល សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ។ 

ជនរងគ្រោះឈ្មោះពៅ សុខឃីម ភេទប្រុស អាយុ៤៧ឆ្នាំ ស្នាក់នៅភូមិកើតហេតុខាងលើ។ 

តាមប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលកេីតហេតុគេបានឃើញជនរងគ្រោះជិះម៉ូតូម៉ាក ហុងដាឌ្រីម ពណ៌ខ្មៅ  ពាក់ស្លាកលេខកំពង់ចាម1Y-2582 ធ្វើដំណើរតាមបណ្តោយផ្លូវលំក្នុងទិសដៅពីត្បូងទៅជើងយ៉ាងលឿនមិនប្រយ័ត្ន ខណៈមកដល់ចំណុចកើតហេតុក៏រេចង្កូតទៅបុកដើមព្រីងពេញទំហឹងបណ្តាលឱ្យបោកក្បាលស្លាប់ភ្លាមៗតែម្តង។ 

 ក្រោយកើតហេតុសមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុពិនិត្យជាក់ស្តែង រួចប្រគល់សពទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕