2023-08-20 02:08
164


ខេត្តប៉ៃលិន÷តាមប្រភពនៅកន្លែងកើតហេតុបានឱ្យដឹងថា÷មានករណីគ្រោះថ្នាក់ចរាចរណ៍ កើតឡើងនៅវេលាម៉ោង១១និង០៥នាទីត្រូវនិងថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣ រវាងម៉ូតូ និងម៉ូតូបុកគ្នា នៅលេីផ្លូវជាតិលេខ៥៧ ស្ថិតនៅចំណុចទល់មុខការ៉ាស់សាំងអូរតាពុក ស្ថិតនៅភូមិអូរតាពុកក្រោម សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន បណ្ដាលឱ្យសិស្សម្នាក់រងរបួសធ្ងន់និងរងរបួសស្រាលម្នាក់ស្រី,ខូចខាតម៉ូតូកម្រិតធ្ងន់០១គ្រឿង និងកម្រិតស្រាល០១គ្រឿង ដូចខាងក្រោម៖
ទី១-ភាគីបង្ក ឈ្មោះ តុល សុវណ្ណវឌ្ឍនា ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរជាសិស្ស រស់នៅភូមិអូរតាពុកលេី សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន(របួសធ្ងន់បាក់ស្មងជើងស្តាំ)បេីកបរម៉ូតូម៉ាកហុងដា ឃ្លិក ពណ៌ក្រហម សេរីឆ្នាំ២០២៣ ពាក់ផ្លាកលេខប៉ៃលិន 1D-1857 ម៉ូតូខូចខាតធ្ងន់ ទិសដៅពីលិច ទៅកេីតល្បឿនលឿន។
២-ភាគីរងគ្រោះឈ្មោះ លន់ លីហេង ភេទស្រី អាយុ២២ឆ្នាំ មុខរបរនិស្សិត រស់នៅភូមិបរហ៊ុយត្បូង សង្កាត់បយ៉ាខា ក្រុងប៉ៃលិន ខេត្តប៉ៃលិន បេីកបរម៉ូតូម៉ាក ហុងដាឌ្រីម ពណ៌ខ្មៅ សេរីឆ្នាំ២០១៤ ពាក់ផ្លាកលេខបាត់ដំបង1R-5970 ម៉ូតូខូចខាតស្រាល ក្នុងទិសដៅពីត្បូង ឆ្លងផ្លូវបត់ទៅលិចក៏បានបុកគ្នា។
-បច្ចុប្បន្ន៖ភាគីបង្កនិងភាគីរងគ្រោះ ត្រូវបាន បញ្ជូនទៅសង្គ្រោះ នៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន។       
-មូលហេតុ៖បណ្តាលមកពីកត្តាមនុស្សបេីកបរខ្វះការប្រុងប្រយ័ត្ន អ្នកបេីកបរម៉ូតូម៉ាក ហុងដា ឃ្លិក បេីកបរក្នុងល្បឿនលឿន និងវ៉ាជែង។

-ករណីនេះ កម្លាំងជំនាញផែន នៃអធិការដ្ឋាននគរបាលក្រុងប៉ៃលិន យកវត្ថុតាងទាំងសងខាង មករក្សាទុក រង់ចាំការដោះស្រាយតាមនីតិវិធី។ដោយ÷ស សារឿន