2023-08-21 04:08
158

ខេត្តបាត់ដំបង៖ លោកវរសេនី យ៍ទោ សំ វីរះ អធិការនគរបាលស្រុកបាណន់ បានឱ្យដឹងនៅថ្ងៃអាទិត្យទី២០ ខែសីហា ឆ្នាំ២០២៣នេះថា៖ បុរសម្នាក់ បានប្រើល្បិចសុំខ្ចីម៉ូតូអ្នកស្គាល់គ្នាថា ស្រាដែលល្អហើយមានតម្លៃបំផុតនៅក្នុងស្រុកត្រូវការពេលវេលារកទិញរហូតដល់០៣ថ្ងៃហើយនៅតែរកទិញមិនបានទីបំផុត ទិញបានត្រឹមតែស្រាធូរថ្លៃប៉ុណ្ណោះ? 

លោកអធិការស្រុកបាណន់ បានឱ្យដឹងទៀតថា លោកបានដឹកនាំកម្លាំងធ្វើការស្រាវជ្រាវរហូតឃាត់ខ្លួនជនសង័្សយចំនួន០១នាក់ឈ្មោះ ធុន ធំ ភេទប្រុស អាយុ២៦ឆ្នាំ កាលពីម្សិលមិញនេះ ស្ថិតនៅភូមិក្រពើត្បូង ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង ។ 
ចំណែកដកហូតវត្ថុតាង៖ ម៉ូតូម៉ាកHONDA Dream C125 ពណ៌ខ្មៅ ស៊េរីឆ្នាំ2022 (ដោះស្លាក លេខ បាត់ដំបង 1AR-4972បោះចោលបាត់)ចំនួន០១គ្រឿង និងនាំមកធ្វេីការសាកសួរនៅអធិការដ្ឋាននគរបាលស្រុកក្នុងករណីរំលោភលើទំនុកចិត្តយកទ្រព្យសម្បត្តីអ្នកដទៃក្នុងមូលដ្ឋាន។ 

សូមបញ្ជាក់ថា កាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោងប្រមាណ២១និង០០នាទី ទៅហើយស្ថិតនៅចំណុចភូមិក្រពើត្បូង ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង មានករណីរំលោភលើទំនុកចិត្តមួយបានកើត ឡើងបង្កដោយជនសង័្សយខាងលើបានសុំខ្ចីម៉ូតូរបស់ឈ្មោះភា វាសនា ហៅ ភើយ ភេទប្រុស អាយុ២៦ឆ្នាំមានទីលំនៅភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ក្នុងពេលដែលជនរងគ្រោះបានស្កាត់មកលេងជាមួយអ្នកស្គាល់គ្នាជាម្ចាស់ផ្ទះឈ្មោះ ហោ វ៉ន ភេទប្រុស អាយុ៣៦ឆ្នាំ នៅចំណុចកើតហេតុខាងលើ ដែលក្នុងការជួបជុំនេះក៏មានការទទួលទានស្រា ហើយក៏មានវត្តមានជនសង័្សយស្ថិតនៅទីនោះដែរ។ ក្នុងពេលទទួលទានទំនងជាស្បើយស្រាទៅហើយនោះ បុរសជាជនសង័្សយហាក់មានចិត្តចង់បន្ថែមបរិយាកាសឱ្យបានវែងបន្តទៀតក៏ផ្តើមសុំខ្ចីម៉ូតូជនរងគ្រោះទៅរកទិញស្រាឆ្ងាញ់ហើយថ្លៃនៅក្នុងមូលដ្ឋានដើម្បីឱ្យភ្ញៀវមកពីឆ្ងាយបានស្គាល់រសជាតិនេះម្តង ។ ព្រោះចង់ស្គាល់រសជាតិបែបជនបទ ទេីបជនរងគ្រោះ្ឱព្រមឱ្យខ្ចី លុះបានម៉ូតូហេីយគេក៏ជិះម៉ូតូនោះចេញបាត់ទៅរហូត រីឯអ្នករង់ចាំស្រាឆ្ងាញ់ ក៏ចេះតែចាំៗៗៗ…..រហូតអស់ទាំងស្រា អស់ទាំងសាច់មិនឃេីញវិលត្រឡប់មកវិញ ក៏ចាប់ផ្តេីមសង័្សយ ហេីយទីបំផុតទេីបជនរងគ្រោះប្តឹងមកសមត្ថកិច្ចនគរបាល ។

ក្រោយទទួលបណ្តឹងនេះសមត្ថកិច្ចធ្វេីការស្រាវជ្រាវរហូតឃេីញជនសង័្សយទេីបឃាត់ខ្លួននិងដកហូតវត្ថុតាងបានខាងលេីបានមកវិញ តែស្រាដែលឆ្ងាញ់ហេីយថ្លៃនោះនៅតែរកទិញមិនបានដដែលពោលគឺបានត្រឹមតែស្រាធូរថ្លៃរហូត…. ។ 

បច្ចុប្បន្នម៉ូតូបានប្រគល់ជូនម្ចាស់វិញ រីឯជនសង័្សយបានកសាងសំណុំរឿងបញ្ជូនមកអនុវត្តទោសតាមផ្លូវច្បាប់៕