2023-08-23 10:08
142

ខេត្តកោះកុង៖ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ នៅវេលាម៉ោងប្រហែល ៦និង១០នាទី ព្រឹក តាមសេចក្តីរាយកាណ៍ររបស់លោក សេង ហាក់ អនុភូមិជ្រោយប្រស់ រស់នៅចំនុចអាវឡាតាន់ ថាមានករណី កាប៉ាល់ដឹកប្រេងមួយគ្រឿង បានឆេះដោយសារឆ្លងចរន្តអគ្គិសនី នៅចំណុចមុខអាវឡាតាន់ ស្ថិតក្នុងឃុំជ្រោយប្រស់ ស្រុកកោះកុង ខេត្តកោះកុង ។

សូមបញ្ជាក់ថា ក្នុងកាប៉ាល់នេះ មានមនុស្សចំនួន ០៥នាក់ ប្រុស បណ្តាលអោយរងរបួសធ្ងន់មនុស្សម្នាក់ ត្រូវបានបញ្ជូនទៅមន្ទីពេទ្យខេត្ត។

បន្ទាប់ពីបានទទួលព័ត៌មានភ្លាម កម្លាំងអធិការនិងប៉ុស្តិ៍រួមទាំងក្រុមព្រឹកក្សាឃុំបានចុះមកត្រួតពិនិត្យដល់កន្លែងកើតហេតុ និងបានជួយអន្តរាគមន៍៕