2023-08-23 01:08
230


កណ្តាល៖ យុវតីជាសិស្សសាលា ចំនួន ០៣នាក់ បានលង់ទឹកស្លាប់យ៉ាងអាណោចអាធម៌បំផុត ខណៈនាំគ្នាលេងទឹកប្រឡាយ១៩ លូតាប្រាក់ នៅវេលាម៉ោង  ១៥និង៣០នាទី ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ ដែលស្ថិតក្នុងភូមិប្រធាតុ សង្កាត់ព្រែកស្តី ក្រុងសំពៅពូន ខេត្តកណ្តាល ។ 
​​     អធិការនគរបាលក្រុងសំពៅពូន បានប្រាប់ឲ្យដឹងថា  យុវតីដែលលង់ទឹកស្លាប់ទាំងបីនាក់ រួមមាន៖ ទី១- ឈ្មោះ កែវ ចាន់សុម៉ាលី ភេទស្រី អាយុ ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស មានទីលំនៅភូមិត្របែកពក ឃុំកំពង់កុង ស្រុកកោះធំ, ទី២- ឈ្មោះ មី ឆេងហ៊ង ភេទស្រី អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស មានទីលំនៅ ភូមិកំពង់កុង ឃុំកំពង់កុង ស្រុកកោះធំ និងទី៣- ឈ្មោះ ម៉ង់ លីណា ភេទស្រី អាយុ ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស មានទីលំនៅភូមិក្បាលដំរីក្រោម ឃុំកំពង់កុង ស្រុកកោះធំ។ 
    មុនពេកហេតុក្រុមជនរងគ្រោះ និងមិត្តភក្តិដែលរៀនជាមួយគ្នាប្រហែល ១០នាក់ បាននាំគ្នាមកលេងទឹកនៅចំណុចកើតហេតុខាងលើ រហូតដល់ម៉ោងជាង ២ ស្រាប់តែឈ្មោះ មី ឆេងហ៊ង ក៍លង់ទឹកឃើញមិត្តភក្តិលង់ទឹកឈ្មោះ កែវ ចាន់សុម៉ាលី  ឈ្មោះ បាន សុខនី និងឈ្មោះ ម៉ង់ លីណា បានទៅជួយួបលង់ទឹកទាំងគ្នា។ ប្រភពបានបន្តទៀតថា ឃើញដូច្នេះមិត្តប្រុសៗចេញទូកទៅសង្គ្រោះបានម្នាក់ឈ្មោះ បាន សុខនី និង ០៣នាក់លិចបាត់ទៅក្នុងទឹកមិត្តភក្តិផ្សេងទៀតក៏បានស្រែកឲ្យគេជួយរកជនរងគ្រោះ។ 
    សមត្ថកិច្ចជំនាញពិនិត្យ និងកោសលវិច្ច័យវិទ្យាសាស្ត្រ និងលោកគ្រូពេទ្យកោសលវិច័យបានពិនិត្យឃើញថា សពជនរងគ្រោះ មានល្បាយឈាមហូរចេញតាមមាត់និងច្រមុះ ក្បាល ដងខ្លួន និងអវៈយវៈពុំមានស្នាកស្នាមអ្វីគួរឲ្យកត់សំគាល់ទេ និងដាក់ការសន្និដ្ឋានថា  យុវតីជាជនរងគ្រោះទាំងបីនាក់ គឺពិតជាស្លាប់ដោយសារលង់ទឹក ពិតប្រាកដមែន និងបានប្រគល់សពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕