2023-08-24 12:08
141


   ខេត្តប៉ៃលិន៖ នគរបាលក្រុងប៉ៃលិនបានឱ្យដឹងថា កាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង១៥និង០០នាទី កម្លាំងផែនប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលក្រុងប៉ៃលិនបានចុះល្បាតតាមភូមិសាស្ត្រក្នុងមូលដ្ឋានក្រុងប៉ៃលិន ហើយពេលល្បាតដល់ចំណុចឡូបី ស្ថិតនៅភូមិអូរប្រេីស សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន ក៏ប្រទះឃើញមុខសញ្ញាគួរឱ្យសង្ស័យចំនួន០១នាក់ ឈ្មោះ ជឹម ជឿន ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិអូរប្រេីស សង្កាត់អូរតាវៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន ក៏ឃាត់សួរនាំ និងឆែកឆេរលើដងខ្លួនរកឃេីញថ្នាំញៀនប្រភេទម៉ាទឹកកកចំនួន០១កញ្ចប់តូច។
    សមត្តកិច្ចនគរបាលជំនាញបានបន្តថា តាមការឆ្លើយរបស់ជនសង្ស័យខាងលេី បានឱ្យដឹងថា ថ្នាំញៀនដែលសមត្ថកិច្ចឆែកឆេររកឃេីញននេះ គឺខ្លួនបានទិញពីឈ្មោះ ខុន ស្រីអែម ភេទស្រី នៅចំណុចឡូពីរ ស្ថិតនៅភូមិអូរប្រេីស សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន។
   សមតកិច្ចជំនាញបានបន្តទៀតថា- ក្រោយពីទទួលបានការអនុញ្ញាតនិងគោលការណ៍ណែនាំដ៏ខ្ពង់ខ្ពស់ពីលោកឧត្ដមសេនីយ៍ទោ សេង សុគន្ធ ស្នងការនគរបាលខេត្តប៉ៃលិន និងដោយមានការសម្របសម្រួលនីតិវិធីពីលោក សេង គីមឡាក់ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តប៉ៃលិន បានចាត់តាំងលោក ហេង ថៃផេង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តប៉ៃលិន ដឹកនាំកម្លាំងផែនប្រឆាំងគ្រឿង នៃអធិការដ្ឋាននគរបាលក្រុងប៉ៃលិន ចុះបង្ក្រាបជាក់ស្ដែងដោយឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ ឈ្មោះ ខុន ស្រីអែម ភេទស្រី អាយុ២១ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិអូរប្រេីស សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន។
-ឆែកឆេរក្នុងគេហដ្ឋានរបស់ជនសង្ស័យរកឃេីញដូចខាងក្រោម៖
១-ជញ្ជីងថ្លឹងថ្នាំញៀន ០១គ្រឿង។
២-ថង់សម្រាប់វេចខ្ចប់ថ្នាំញៀន០១ដុំ។
៣-កាំភ្លេីងច្នៃ០៣ដេីម(កាំភ្លើងច្នៃខ្លី០១ដេីម) នាំមកកាន់អធិការដ្ឋាននគរបាលក្រុងប៉ៃលិនដេីម្បីធ្វើការសាកសួរ៖
I-ឃាត់ខ្លួនជនសង្ស័យសរុបរួមចំនួន០២នាក់ ស្រី០១នាក់ មានឈ្មោះដូចខាងក្រោម៖
១-ឈ្មោះ ជឹម ជឿន ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិអូរប្រេីស សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន មានផ្ទុកសារធាតុញៀន(+)។ 
២-ឈ្មោះ ខុន ស្រីអែម ភេទស្រី អាយុ២១ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិអូរប្រេីស សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន មិនមានផ្ទុកសារធាតុញៀន(-)។
II-វត្ថុតាងដកហូតសរុបរួមមាន៖
១-ម្សៅក្រាមពណ៌សថ្លា(សង្ស័យម៉ាទឹកកក)ចំនួន០១កញ្ចប់តូច ទម្ងន់០,២០ក្រាម ថ្លឹងទាំងសំបកថង់។
២-ជញ្ចីងថ្លឹងថ្នាំញៀន ចំនួន០១គ្រឿង។
៣-ថង់សម្រាប់វេចខ្ចប់ថ្នាំញៀន ចំនួន០១ដុំ។
៤-ទូរស័ព្ទដៃម៉ាកoppo ពណ៌ក្រហម ចំនួន០១គ្រឿង។ 
៥-ម៉ូតូម៉ាកhonda dream ពណ៌ខ្មៅ សេ៊រីចាស់ ពាក់ផ្លាកលេខបាត់ដំបង1k-0620 ចំនួន០១គ្រឿង។
៦-កាំភ្លេីងច្នៃចំនួន០៣ដេីម(កាំភ្លើងឆ្ច្នៃខ្លី០១ដេីម)។
៧-កាណុងកាំភ្លេីងច្នៃចំនួន០២ដេីម។
៨-គ្រាប់កង់ចំនួន០១ប្រអប់។
៩-សម្ភារសម្រាប់ជក់គ្រឿងញៀនមួយចំនួន។
-ករណីខាងលើនេះ លោកអធិការក្រុងប៉ៃលិនបានស្នើសុំយោបល់លោក ស្នងការ ដើម្បីឃាត់ខ្លួនជនសង្ស័យខាងលើ រួមទាំងវត្ថុតាងនៅអធិការដ្ឋាននគរបាលក្រុងប៉ៃលិន ដើម្បីអនុវត្តនីតិវិធី៕