2023-08-25 06:08
209


(កែប)កាលពីកន្លងទៅថ្មីរហូតដល់ថ្ងៃទី ២៥ ខែសីហា ឆ្នាំ២០២៣ ឯកឧត្តម នី ផល្លី រដ្ឋលេខាធិការក្រសួងទេសចរណ៍និងជាប្រធានក្រុមការងារទទួលបន្ទុកតាមដាន បានលើកឡើងឲ្យដឹងថាហើយបានវាយតម្លៃឆ្នេរខ្សាច់កម្សាន្តស្រស់ស្អាត កាលពីកន្លងទៅថ្មីនេះថាឆ្នេរអង្កោល ជាយូរលង់មកហើយដែលឆ្នេរអង្កោលដ៏ស្រស់ស្អាត រៀងរាល់រដូវវស្សា តែងតែជួបបញ្ហាប្រឈមមួយ គឺសំណល់ស្មៅសមុទ្រ ដែលត្រូវខ្យល់បោកបក់មកគ្របពីលើឆ្នេរខ្សាច់ប្រវែង៤គ.ម ធ្វើឲ្យបាត់អស់នូវសោភ័ណភាពនៃឆ្នេរ ដែលនេះជាកង្វល់មួយរបស់ប្រជាសហគមន៍ ដែលកំពុងរករបរទទួលទាននៅទៅនោះផ្ទាល់ និងអាជ្ញាធរមូលដ្ឋានផងដែរ ទោះបីជាខិតខំសម្អាតយ៉ាងណា ក៏មិនទប់ឈ្នះនូវសំណល់ធម្មជាតិនេះបានឡើយ។
     ឯកឧត្តម នី ផល្លី រដ្ឋលេខាធិការក្រសួងទេសចរបានបញ្ជាក់ថា ដើម្បីដោះស្រាយនូវបញ្ហានេះ ក្នុងនាមក្រុមការងារ យើងបានផ្តូចផ្តើមគំនិតមួយដោយប្រែក្លាយសំណល់ទាំងនេះ ឱ្យក្លាយជាលុយ តាមរយៈការប្រមូលទិញស្មៅសមុទ្រទាំងនេះក្នុងចំនួនច្រើន ដែលកិច្ចការនេះប្រជាសហគមន៍ផ្ទាល់ អាចរកចំណូលបន្ថែមផងដែរ។
    ឯកឧត្តម នី ផល្លី បានបញ្ជាក់ថាមានស្មៅសមុទ្រទាំងនេះ អាចប្រើវាសម្រាប់ធ្វើជាជាតិជី សម្រាប់ដំណាំដ៍សំខាន់ៗ មានដូង និងទុរេន ជាដើម។
    លោកបន្តថា គិតមកទល់ពេលនេះយើងមានការបញ្ជាទិញពីម្ចាស់ចម្ការក្នុងប្រមាណ១ពាន់បាវរួចមកហើយ ដោយក្នុងមួយបាវមានទម្ងន់ចន្លោះពី៧០ទៅ៨០គ.ក ឬលើសពីនេះទៅតាមការប្រមូលបានរបស់ប្រជាសហគមន៍យើងអាចលក់ក្នុងមួយបាវមានតម្លៃចន្លោះទៅ ៤.០០០រៀល។

    ជាប្រភេទស្លឹកខ្លុយហៅថាស្មៅសមុទ្រនេះអាចធ្វើ ជារុក្ខជាតិម្យ៉ាងដែលដុះក្នុងបាតសមុទ្រ វាជារុក្ខជាតិប្រភេទនេះជាប្រភពចំណីរបស់ភារៈរស់ក្នុងបាតសមុទ្រនេះ គឺជាជង្រុកចំណីសម្រាប់ទ្រទ្រង់គ្នាទៅវិញទៅមករបស់ភារៈរស់ក្នុងបាតសមុទ្រ រៀងរាល់ដើមរដូវរស្សា ស្លឹកខ្លុយសមុទ្រដែលដាច់ដោចដោយសារកត្តាមនុស្សតាមរយៈទូកអួសធំៗ និងកត្តាធម្មជាតិផ្ទាល់ ត្រូវខ្យល់រលកបានបក់បោកមកទើរនៅតាមបណ្តោយផ្ទៃឆ្នេរខ្សាច់ទាំងមូល នៅតាមបណ្ដោយឆ្នេរអង្កោល និងតំបន់មួយចំនួនទៀតនៅភូមិសាស្ត្រខេត្តកែប នេះជាផ្ទៃឆ្នេរខ្សាច់ដ៍ស្រស់ស្អាតបានធ្វើឲ្យទាក់ទាញភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិតែងតែទៅកម្សាន្ត រៀងរាល់ថ្ងៃ ឬចុងរដូវរស្សា នៅពេលដែលកាក់សំណល់ទាំងនេះទឹករលកហូរនាំយកទៅក្នុងសមុទ្រវិញ។ (សឹង រ៉ាត់)