2023-08-26 02:08
142

ខេត្តបាត់ដំបង៖ យុវជនប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ០២នាក់ទៀត​ ត្រូវ​បានកម្លាំងនគរបាលជំនាញ​ស្រុក​សង្កែ​បញ្ជូនខ្លួន​ទៅមណ្ឌលកែប្រែ​ នៅព្រឹក​ថ្ងៃ​ទី​២៦​ ខែសីហា​ ឆ្នាំ​២០២៣នេះ​ ក្រោយ​ចុះស្រាវជ្រាវបង្ក្រាប​ និងឃាត់ខ្លួន​យកមកសាកសួរ​រហូត​បញ្ចប់​នីតិវិធី​។

តាមប្រភពព័ត៍មានពី​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង​ បានឱ្យដឹងនៅព្រឹក​ថ្ងៃ​ទី​២៦​ ខែសីហា​នេះថា៖​ កម្លាំងជំនាញប្រឆាំងគ្រឿងញៀន សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាល នៃអធិការដ្ឋាននគរបាលស្រុកសង្កែ កាលពីថ្ងៃទី២៥ ខែសីហាម្សិលមិញនេះ​ ចុះបង្រ្កាបបានឃាត់ខ្លួនមុខសញ្ញាប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន០២នាក់ រួមមាន​៖​ ១.ឈ្មោះ ម៉ៅ​ សំណាង ភេទប្រុស អាយុ២៦ឆ្នាំ​ រស់នៅភូមិអូរមុនី១ ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង ;និង២.ឈ្មោះ​ ព្រុំ​ ឆវន្ត័​ ភេទប្រុស អាយុ៣១ឆ្នាំ​ រស់នៅភូមិកំពង់ម្តោក ឃុំអូរដំបង២ ស្រុកសង្កែ ខេត្តបាត់ដំបង។

បច្ចុប្បន្ន​ កម្លាំងនគរបាលស្រុកសង្កែបានកសាងសំណុំរឿង បញ្ជូនទៅមណ្ឌលកែប្រែពិភពនៃក្តីសង្ឃឹម ស្រុកបវេល ខេត្តបាត់ដំបង ដើម្បីបន្សាបគ្រឿងញៀនតាមបណ្តឹង និងសំណូមពររបស់ក្រុមគ្រួសារ និងអាណាព្យាបាល៕