2023-08-27 12:08
178


ភ្នំពេញ៖ រថយន្ត Lexus GX460 ពាក់ស្លាកលេខនគរបាល បើកបរដោយមន្ត្រីនគរបាលម្នាក់ បានបុកម៉ូតូ ០១គ្រឿង ពេញមួយទំហឹងបណ្តាលឲ្យរងរបួសធ្ងន់ រួមមិនបានឈប់ទទួលខុសត្រូវឡើយ បានព្យាយាមបើករត់គេចខ្លួន ប៉ុន្តែត្រូវបានប្រជាពលរដ្ឋ និងសន្តិសុខនាំគ្នាប្រដេញស្ទាក់រថយន្តបង្កនោះភ្លាមៗករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ កើតឡើងតាមបណ្ដោយផ្លូវ R1ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ នៅយប់សៅរ៍ទី២៦ ខែសីហា ឆ្នាំ ២០២៣នេះ។ អ្នកបើកបររថយន្តមិនស្គាល់អត្តសញ្ញាគ្រាប់តែដឹងថា ជាមន្ត្រីបម្រើការងារនៅអធិការនគរបាលខណ្ឌដូនពេញ។
      តាមសាក្សីបានឲ្យដឹងថា មានរថយន្ត ០១គ្រឿង ម៉ាក Lexus GX460 ពណ៌ខ្មៅ ពាក់ស្លាកលេខ នគរបាល 2.5676 អ្នកបើករបរជាន្ត្រីនគរបាល បានបុកម៉ូតូ ០១គ្រឿង ម៉ាក់ Honda C125 ពណ៌ខ្មៅ ពាក់ស្លាកលេខ  សៀមរាប 1U-2718 បើកបរដោយនារីម្នាក់ បានរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យឯកជនមួយកន្លែងភ្លភ្លាមៗ។ សាក្សីបន្តទៀតថា ក្រោយពេលបុករថយន្តបង្កក៏បានព្យាយាមបើករត់គេចចេញពីកន្លែងកើតហេតុ ត្រូវបានបងប្អូនប្រជាពលរដ្ឋព្រមទាំងសន្តិសុនៅក្នុងបឹងកក់ឃាត់បានវិញ។
     បច្ចុប្បន្ន ករណីខាងលើនេះ សមត្ថកិច្ចជំនាញបានប្រមូលវត្ថុតាងយកទៅរក្សាទុកដើម្បីកសាងសំណុំរឿង រចចាំដោះស្រាយគ្នាតាមផ្លូវច្បាប់៕