2023-08-29 08:08
284

ព្រះសីហនុ៖ ឧក្រិដ្ឋជន ចំនួន ០៣នាក់ ប្រដាប់ដោយអាវុធខ្លី ០១ដើម សម្រុកចូលកាស៊ីណូ «អូស្កា» ក្នុងក្រុងព្រះសីហនុ បង្កការភ្ញាក់ផ្អើលទាំងយប់  ។ តាមព័ត៌មានបឋម បានឲ្យដឹងថា មានឧក្រិដ្ឋជន ចំនូន ០៣នាក់ ជាជនជាតិចិន ប្រដាប់ដោយអាវុធខ្លី ០១ដើម បានរត់សម្រុកចូលក្នុងកាស៊ីណូ «អូស្កា» បង្កការភ្ញាក់ផ្អើលទាំងកណ្តាលយប់ នៅក្រុងព្រះសីហនុ។ 

ហេតុក្រុមជនអន្ធរពាលជនជាតិចិន ប្រដាប់ដោយអាវុធសម្រុកចូលកាស៊ីណូខាងលើ កើតឡើងនៅវេលាម៉ោង  ១១និង៣០នាទីយប់ ថ្ងៃទី២៨ ខែសីហា ឆ្នាំ ២០២៣ ក្នុងសង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ។ 

ក្រោយទទួលបានព័ត៌មានភ្លាមៗ កម្លាំងនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានចុះអន្តរាគមន៍ ឃាត់ខ្លួនជនសង្ស័យ ជាជនជាតិចិនចំនួន ០៣នាក់ បន្ទាប់ពីប្រជាពលរដ្ឋ រាយការណ៍មកថា ពួកគេបានកាន់កាំភ្លើងខ្លី ០១ដើម រត់ចូលទៅក្នុងកាស៊ីណូមួយកន្លែងនេះ។ 

ក្រោយពេលចាប់ខ្លួនសមត្ថកិច្ចបាននាំយកទៅស្នងការដ្ឋានខេត្តព្រះសីហនុ ដើម្បីសាកសួរ និងកាសាងសំណុំរឿងតាមនិតិវិធីច្បាប់៕