2023-09-04 10:09
133


ខេត្តស្វាយរៀង៖ បើតាមសមត្ថកិច្ចនគរបាលបានឱ្យដឹងនារសៀលថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៣នេះថា បុរសរងគ្រោះមានឈ្មោះ ទីន អាណាម(TIN A NAM)  អាយុ២០ឆ្នាំជនជាតិវៀតណាម មានទីលំនៅខេត្តឡាចូវ ប្រទេសវៀតណាម  ។
    បុរសបុគ្គលិកក្រុមហ៊ុនជនជាតិវៀតណាមម្នាក់មានអាការៈមិនស្រួលខ្លួនហើយត្រូវបានសន្តិសុខដឹកមកសង្គ្រោះតែអកុសលហួសពេលទៅហើយ។
ប្រភពបន្តថាកាលពី វេលាម៉ោង ៦:៣៥នាទីល្ងាចថ្ងៃទី០២ខែកញ្ញា ឆ្នាំ២០២៣នេះថា ប៉ុស្ដិ៍នគរបាលរដ្ឋបាលបាវិត បានទទួលព័ត៌មានពីឈ្មោះ ញឹក មុន្នីរដ្ឋា ភេទប្រុស អាយុ៤២ឆ្នាំជនជាតិខ្មែរ មុខរបររដ្ឋបាលក្រុមហ៊ុនប៉ារីសបូព៌ា ស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត  បានរាយការណ៍មកសមត្ថកិច្ចយើងថា នៅអគារA ជាន់ទី៤ បន្ទប់លេខ ៤០៥ មានបុគ្គលិកក្រុមហ៊ុនម្នាក់ មានអាការ:មិនស្រួលខ្លួន ហើយក្រុមហ៊ុនបានយករថយន្តក្រុមហ៊ុនដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកជីភូ  ។
   ខណ:ទៅដល់មន្ទីរពេទ្យបង្អែកជីភូ គ្រូពេទ្យបានចេញមកពិនិត្យក្នុងរថយន្ត ហើយប្រាប់ថាអ្នកជំងឺបានស្លាប់(មុនពេលមកដល់មន្ទីរពេទ្យ)  ។
   បច្ចុប្បន្នសាកសព តម្កល់ក្នុងរថយន្ត នៅក្នុងបរិវេណវត្តពោធិ៍ថ្មី ដើម្បីរង់ចាំសមត្ថកិច្ចជំនាញ និងគ្រូពេទ្យធ្វើការពិនិត្យតាមច្បាប់ ៕