2023-09-05 11:09
123

ភ្នំពេញ៖ បុរសអ្នកបើកបររ៉ឺម៉កម៉ូតូខ្វះការប្រុងប្រយ័ត្ន បានជ្រុលកៀរ រថយន្តស៊េរីទំនើប ០១គ្រឿង ម៉ាក Mercedes G63 ពាក់ស្លាកលេខ កម្ពុជា HUN.CHEA បណ្តាលឱ្យខួចខាតចំហៀងផ្នែកខាងមុខបណ្តាលឱ្យរងការខួចខាត ប៉ុន្តែអ្នកបើកបររ៉ឺម៉កពិតជាសំណាងល្អណាស់ ដែលជួបម្ចាស់រថយន្តរថយន្តចិត្តធម៌ មិនទាមទាសំណងនោះទេ គ្រាន់តែឱ្យសមត្ថកិច្ចហៅយកទៅអប់រំ ណែនាំ និងធ្វើកិច្ចសន្យាថ្ងៃក្រោយបើកបរត្រូវតែប្រុងប្រយ័ត្ន និងការមានការទទួលខុសត្រូវ។

 តាមប្រភពព័ត៌មានបានឱ្យដឹងថា ហេតុការណ៍អ្នកបើករ៉ឺម៉កកៀរ រថយន្តស៊េរីទំនើបខាងលើ កើតឡើងនៅវេលាម៉ោង ៧និង៣០នាទីយប់ ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៣ នេះ ស្ថិតនៅតាមបណ្ដោយផ្លូវ១០៥ សង្កាត់បឹងកេងកងទី២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

 សាក្សីមានឱ្យដឹងថា អ្នកបើកបររ៉ឺម៉កម៉ូតូពិតជាសំណាងណាស់ ដែលប៉ះចំម្ចាស់រថយន្តចិត្តធម៌ មិនទាមសំណងគ្រាន់តែឱ្យនគរបាលហៅទៅធ្វើការណែនាំ អប់រំប៉ុណ្ណោះ ប្រសិនបើទាមសំណងក៏មិនតិចដែរមើលទៅ ព្រោះជាប្រភេទ រថយន្ត Mercedes G63 ពាក់ស្លាកលេខកម្ពុជា HUN.CHEA ប៉ុន្តែគេមិនស្គាល់អត្តសញ្ញាណម្ចាស់រថយន្តឡើយ។ មហាជនបានសំណែងការកោកសរសើរចំពោះម្ចាស់រថយន្តស៊េរីទំនើបខាងលើ ដែលចិត្តល្អមិនទាមទារសំណងពីខាងម៉ូតូសណ្តោងរ៉ឺម៉េលនោះទេ ខណ:បើកម៉ូតូកៀររថយន្តបណ្ដាលឱ្យរងការខូចខាត និងមិនបណ្ដាលឲ្យរងរបួសមនុស្សនោះទេ។

 ក្រោយពេលកើតហេតុ សមត្ថកិច្ចនគរបាលបានចុះទៅសម្រួលចរាចរណ៍ និងបានហៅភាគីម្ចាស់ម៉ូតូយកទៅប៉ុស្តិ៍ ដើម្បីធ្វើការអប់រំ ណែនាំ និងធ្វើកិច្ចសន្យាលើកក្រោយៗទៀត ត្រូវបើកបរដោយគោរពច្បាប់ចរាចរណ៍ ចេះយោបយល់ អព្យាស្រ័យឱ្យគ្នា ជៀសវាងបង្កឱ្យមានគ្រោះថ្នាក់ចរាចរណ៍ហើយនេះពិតជាសំណាងហើយដែរបានជួបម្ចាសរ់ថយន្តចិត្តល្អមិនប្រកាន់់ កុំអីអស់លុយមិនស្ទើរទេថ្លៃជួសជ្រុលរថយន្តដែលរងការខួចខាតនោះ៕