2023-09-06 03:09
113

ឥណ្ឌូនេស៊ី៖ លោកជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមកម្មវិធីសម្រាប់ភរិយាថ្នាក់ដឹកនាំជាន់ខ្ពស់ នៃបណ្តាប្រទេសអាស៊ាន និងដៃគូអាស៊ាន នៅព្រឹកថ្ងៃទី៦ ខែកញ្ញា ឆ្នាំ ២០២៣ នេះ នៅរាជធានីហ្សាការតា សាធារណរដ្ឋឥណ្ឌូនេស៊ី។

ក្នុងឱកាសអញ្ជើញអមដំណើរសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ និងកិច្ចប្រជុំពាក់ព័ន្ធ នៅប្រទេសឥណ្ឌូនេស៊ី លោកជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអញ្ជើញចូលរួមកម្មវិធីសម្រាប់ភរិយាថ្នាក់ដឹកនាំជាន់ខ្ពស់ នៃបណ្តាប្រទេសអាស៊ាន និងដៃគូអាស៊ាន ដោយមានវត្តមានភរិយាថ្នាក់ដឹកនាំជាន់ខ្ពស់ សរុបចំនួន ១១រូប ចូលរួម។

ក្នុងកម្មវិធីនេះ មានការសម្តែង និងបង្ហាញអំពីសិល្បៈ វប្បធម៌ចម្រុះ និងមានការដាក់តាំងបង្ហាញនូវផលិតផលក្នុងស្រុកនានា នៃប្រទេសឥណ្ឌូណេស៊ី នៅសួន Taman Mini Indonesia Indah នៅទីក្រុងហ្សាការតា៕