2023-09-06 04:09
151

ភ្នំពេញ៖     ព្រឹកថ្ងៃ ទី០៦ ខែកញ្ញា ឆ្នាំ២០២៣ លោក ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំការធ្វើបទបង្ហាញអំពីតួនាទី និងភារកិច្ចរបស់មូលនិធិជាតិជំនួយសង្គម នៅទីស្តីការក្រសួង។

លោក ស៊ឹម សុធន ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកមូលនិធិជាតិជំនួយសង្គមបានលើកឡើងថា តាមរយៈអនុក្រឹត្យលេខ ៦៨ អនក្រ.បក ចុះថ្ងៃទី៣១ ខែ មីនា ឆ្នាំ២០២២ ម.ជ.ជ ស្ថិតនៅក្នុងអាណាព្យាបាលបច្ចេកទេស គឺក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងស្ថិតក្រោមអាណាព្យាបាលហិរញ្ញវត្ថុ គឺក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ 

មូលនិធិជាតិជំនួយសង្គមមានរចនាសម្ព័ន្ធ÷នាយកដ្ឋាន ចំនួន៥ និងអង្គភាពសវនកម្មផ្ទៃក្នុង សាខា ម.ជ.ជ រាជ ធានី-ខេត្ត មានមន្ត្រីកំពុងបម្រើការងារសរុបចំនួន ២៩៦ នាក់ (ស្រី ១១៩នាក់) ក្នុងនោះបុគ្គលិកជាប់កិច្ចសន្យាចំនួន ១៤២នាក់។

មូលនិធិជាតិជំនួយសង្គមមានភារកិច្ចគ្រប់គ្រង និងចាត់ ចែងកម្មវិធីជាតិជំនួយសង្គមនិងរបបសន្តិសុខ គ្រប់គ្រងនិងចាត់ចែងកម្មវិធីជាតិជំនួយសង្គមផ្សេងទៀតដែលកំណត់ដោយបទដ្ឋានគតិយុត្តដោយឡែក គ្រប់គ្រងនិងចាត់ចែងថវិកាសម្រាប់ការអនុវត្តកម្មវិធីនិងរបបស្ថិតនៅក្រោមសមត្ថកិច្ចរបស់ម.ជ.ជ ដែលហិរញ្ញប្បទានដោយថវិការដ្ឋ ដៃគូអភិវឌ្ឍន៍ និងពីប្រភពស្របច្បាប់ផ្សេងៗ ធានាបើកផ្តល់តាវកលិកទាំងឡាយសម្រាប់អត្ថហកក្រោមកម្មវិធី និងរបបក្រោមសមត្ថកិច្ចរបស់ម.ជ.ជធានា ការអនុវត្តលក្ខខណ្ឌកម្មវិធី និងរបបក្រោមសមត្ថកិច្ចរបស់ម.ជ.ជ ឱ្យមានប្រសិទ្ធភាព,តម្លាភាព និងគណ នេយ្យភាព ស្របតាមបទបញ្ញត្តិជាធរមាន សិក្សានិងលើកសំណើពាក់ព័ន្ធនឹងការជ្រើសរើស និងការកំណត់ក្រុមគោលដៅរួមទាំងការគណនាចំណាយ ដើម្បីស្នើសុំការអនុម័តថវិកាសម្រាប់ការអនុវត្តកម្មវិធី និងរបបក្រោមសមត្ថកិច្ចរបស់ម.ជ.ជ ឲ្យស្របតាមស្ថានភាពសេដ្ឋកិច្ចនិងសង្គម សិក្សានិងធ្វើផែនការដើម្បីអភិវឌ្ឍន៍បច្ចេក ទេសគ្រប់គ្រងកម្មវិធី និងរបបសមត្ថកិច្ចរបស់ម.ជ.ជ។

មូលនិធិជាតិជំនួយសង្គមត្រូវដឹកនាំដោយក្រុមប្រឹក្សាភិបាលដែលជាអង្គការដឹកនាំខ្ពស់បំផុត និងមានបេសកកម្មតម្រង់ទិសការអនុវត្ត និងត្រួតពិនិត្យសកម្ម ភាពការងាររបស់ម.ជ.ជ ក្នុងក្រមខណ្ឌបទដ្ឋានគតិនៃអនុក្រឹត្យលេខ ៦៨អនក្រ.បក ដែលមានសមាជិកក្រុមប្រឹក្សាភិបាលចំនួន ១១រូប មកពីតំណាងក្រសួង ស្ថាប័នចំនួន៩៕