2023-09-11 10:09
110

ខេត្តកំពង់ឆ្នាំង៖ សេចក្តីរាយការណ៍ ពីរប្រជាពលរដ្ឋបានប្រាប់ភ្នាក់ងារទូរទស្សន៍ msjtv យើងឲ្យដឹងថា ផ្លូវលេខ៥៣  ទៅរមណីយដ្ឋានថ្មក្រាប ប្រជាពលរដ្ឋរាប់រយគ្រួសារ រស់នៅស្រុកទឹកផុសខេត្តកំពង់ឆ្នាំង បានត្អូញត្អែរថា រាល់ថ្ងៃនេះពួកគាត់រស់នៅប្រឈមការដីហុយធ្វើឱ្យប៉ះពាល់សុខភាព ហើយមួយវិញទៀតផ្លូវរងការខូចខាតពិបាកធ្វើដំណើរខ្លាំងណាស់ អាជ្ញាធរមូលដ្ឋាន ឃុំ ស្រុក ខេត្ត និងជំនាញពាក់ព័ន្ធហាក់គ្មានអើពើជាមួយរថយន្តដឹកខ្សាច់ ដឹកថ្មដឹកឈើ ចំណែករថយន្តដឹកខ្សាច់ ដឹកថ្មទាំងនេះគ្មានយកប៉ាតងគ្របពីលើទាល់តែសោះ។

ប្រជាពលរដ្ឋជាច្រើនគ្រួសារ រស់នៅសព្វថ្ងៃនេះជួបបញ្ហាប្រឈមខ្លាំងដីហុយ ដោយសារតែរថយន្តដឹកខ្សាច់ធំៗ ដឹកថ្ម ដឹកឈើចេញពីដែនជំរកសត្វព្រៃភ្នំឪរ៉ាល បើកឆ្លងកាត់ទាំងយប់ ទាំងថ្ងៃ ធ្វើឱ្យរំខានដល់ការរស់នៅ ជាពិសេសប៉ះពាល់ដល់សុខភាព ម្យ៉ាងវិញទៀត ប៉ះពាល់ដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ជាពិសេសសិស្សសាលា កុមារតូចៗ។ មិនតែប៉ុណ្ណោះរថយន្តដឹកខ្សាច់ ដឹកថ្ម ដឹកឈើចេញពីដែនជំរកសត្វព្រៃភ្នំឪរ៉ាល ទាំងអស់នោះ បានបំផ្លាញផ្លូវថ្នល់មុខផ្ទះរបស់ពួកគាត់ស្ទើរតែទាំងស្រុងទៅហើយ បណ្តាលឱ្យដីហុយ និងជង្ហុកធំៗ។

  ប្រជាពលរដ្ឋដដែលបានបន្តទៀតថា រថយន្តធំៗដឹកខ្សាច់ ដឹកថ្មដឹកឈើចេញពីដែនជំរកសត្វព្រៃភ្នំឪរ៉ាល ដឹកជញ្ជូនទាំងយប់ ទាំងថ្ងៃ ហើយតៃកុងបើកបរវិញមិនគិតពីសុខទុក្ខ និងការរំខានដល់ប្រជាពលរដ្ឋនោះទេ។ ការបើកបរក៏ដូចជាបំផ្លិចបំផ្លាញផ្លូវ និងធ្វើឱ្យប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋរាប់រយគ្រួសារនេះ អាជ្ញាធរមូលដ្ឋាន ឃុំ ស្រុក ខេត្ត និងជំនាញពាក់ព័ន្ធផ្សេងៗ មិនដែលអើពើម្តងណាឡើយ ហាក់បីដូចមិនយកចិត្តទុកទាល់តែសោះ ជាពិសេសនោះ គឺលោកអភិបាលទឹកផុសតែម្តង កន្លងមកលោកមេឃុំ មេភូមិ និងសមាជិក  ធ្លាប់បានសន្យាថាជួសជុលផ្លូវនេះឡើងវិញ។

 ប្រជាពលរដ្ឋលើកឡើងថា ពេលដែលមានការអី ឬក៏ជិតបោះឆ្នោតទើបមាន វត្តមានអស់លោក អាជ្ញាធរ ឃុំ ស្រុក ខេត្ត មកលើកដៃសំពះសុំសន្លឹកឆ្នោតរបស់ប្រជាពលរដ្ឋ នៅពេលដែលប្រជាពលរដ្ឋជួបទុក្ខលំបាកមិនឃើញមុខអស់លោកនោះទេ ឬមួយក៏អស់លោករវល់តែនៅក្នុងប៊ុយរ៉ូ ម៉ាស៊ីនត្រជាក់។ 

ពាក់ព័ន្ធករណីខាងលើនេះ  លោកខែសវិបុល អធិការស្រុកទឹកផុស បើប្រាប់ភ្នាក់ងារទូរទស្សន៍អំបែជេធីវីយើងកាលពីថ្ងៃទី 9 ខែកញ្ញា ឆ្នាំ 2023 ថា អត់ទាន់ បានរៀបចំសណ្តាប់ធ្នាប់ តាមផ្លូវ ទើបរៀបចំបោះឆ្នោតរួច ប្រហែលជាអាទិត្យក្រោយ យើងឡើងផ្លូវវិញហើយ បានរាយការណ៍ណែនាំលក់សូត្រសង់ អភិបាលស្រុកចាំអោយគេទៅមើល។

 ជាចុងក្រោយប្រជាពលរដ្ឋ ធ្វើការសំណូមពរដល់ ឯកឧត្តមស៊ុនសុវណ្ណារិទ្ធអភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង  ធ្វើការស្រោចទឹក និងជួសជុលផ្លូវដែលរងការខូចខាតពិបាកធ្វើដំណើរ និងហុយរាល់ថ្ងៃនេះផងទាន?។