2023-09-12 04:09
106

ខេត្តបាត់ដំបង៖ លោកវរសេនីយ៍ឯក សន និល  អធិការនគរបាលស្រុករតនមណ្ឌល បាឱ្យដឹងនៅព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣នេះថា៖ លោកបានកម្លាំងជំនាញផ្នែកព្រហ្មទណ្ឌ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលត្រែង នៃអធិការដ្ឋាននគរបាលស្រុករតនមណ្ឌល កាលពីល្ងាចថ្ងៃទី១១ ខែកញ្ញាម្សិលមិញ បានចុះបង្រ្កាបករណីលេងល្បែងស៊ីសងដោយខុសច្បាប់ (លេងបៀរ) ០១លើក នៅចំណុចក្រុមទី៣ ស្ថិតក្នុងភូមិគីឡូ៣៨ ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង។

ក្នុងកិច្ចប្រតិបត្តិការនេះ សមត្ថកិច្ចបានឃាត់ខ្លួនមនុស្សបានចំនួន ០៦នាក់ ១.ឈ្មោះ យៀន លីន ភេទ ស្រី អាយុ៤៦ ឆ្នាំ រស់នៅភូមិគីឡូ៣៨ ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង  ២.ឈ្មោះ ឈិន ចាន់រ៉ា ភេទស្រី អាយុ៣៤ ឆ្នាំរស់នៅភូមិគីឡូ៣៨ ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង   ៣.ឈ្មោះ ដៃ ខន អាយុ៧៥ឆ្នាំ រស់នៅភូមិគីឡូ៣៨ ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង ៤.ឈ្មោះ ពុក ចិន្តា ភេទស្រី អាយុ៥៨ឆ្នាំ រស់នៅភូមិផ្លូវមាស ឃុំផ្លូវមាស ស្រុករតនមណ្ឌល ខេត្តបាត់ដំបង   ៥.ឈ្មោះ ភឿន អិត ភេទស្រី អាយុ៥០ឆ្នាំ រស់នៅភូមិគីឡូ៣៨ ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង និង៦.ឈ្មោះ ឈាន ភារ៉ា ភេទប្រុស អាយុ៥៥ ឆ្នាំរស់នៅភូមិគីឡូ38 ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង។ វត្ថុតាងដកហូតរួមមាន៖
-បៀរចំនួន ០៥ហូ
-កម្រាលចំនួន ០២កម្រាល ។

ក្រោយសមត្ថកិច្ចនាំខ្លួនមកធ្វើការសាកសួរនៅអធិការដ្ឋានរួចមក អ្នកលេងល្បែងស៊ីសងខុសច្បាប់ទាំង០៦នាក់ខាងលើត្រូវបានធ្វើការអប់រំនិងកិច្ចសន្យាឱ្យបញ្ឈប់សកម្មភាពនេះបន្តទៀតរួចអនុញ្ញាតឱ្យគ្រួសារមកធានាត្រឡប់ទៅមូលដ្ឋានវិញ ៕