2023-09-12 09:09
618

ភ្នំពេញ៖ អតីតារាចម្រៀងល្បីល្បាញប្រចាំផលិតកម្មយក្យមួយនៅកម្ពុជា លោក ប៊ុន សីហា ជាម្ចាស់ជ័យលាភីលេខ១ របស់កម្មវិធីប្រឡងចម្រៀង «The Voice Cambodia» រដូវកាលទី១ ត្រូវបានកម្លាំងជំនាញផ្នែកប្រឆាំងបទល្មើសគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុកគងពិសី ពាក់ព័ន្ធបទល្មើសជួញដូរ និងប្រើប្រាស់គ្រឿងញៀនដោយខុសច្បាប់។ 

អតីតម្ចាស់ពានវង្វាន «The Voice Cambodia»  ដែលធ្លាប់មានរឿងអាស្រូវពាក់ព័ន្ធបញ្ហាគ្រឿង រហូតបាត់បងតំណែង ត្រូវបានសមត្ថកិច្ខបង្ក្រាប និងចាប់ខ្លួនសារជាថ្មី នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣ នេះ វេលាម៉ោង ១៦និង១០នាទីរសៀល នៅចំណុចភូមិត្រាំខ្នា ឃុំស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ 

តាមរបាយការណ៍ប៉ូលិស បានបង្ហាញថា កម្លាំងអធិការដ្ឋាននគរបាលស្រុកគងពិសី បានធ្វើការ បង្ក្រាប និងមុខសញ្ញាសង្ស័យពាក់ព័ន្ធនឹងគ្រឿងញៀន បានចំនួន ០២នាក់ រួមមាន៖ ទី១- ឈ្មោះ ឆន វល្លិន ភេទ ប្រុស អាយុ ៣៨ឆ្នាំ នៅភូមិត្រាំខ្នា ឃុំស្នំក្រពើ ស្រុកគងពិសី និងទី២- ឈ្មោះ ប៊ុត សីហា ភេទ ប្រុស អាយុ ២៩ឆ្នាំ នៅភូមិព្រះម្លប់ ឃុំភារីមានជ័យ ស្រុកបសេដ្ឋ ដកហូតម្សៅក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀន ចំនួន ០៥កញ្ចប់ (០៣តួច និង ០២មធ្យម), ទូរសព្ទ ចំនូន ០៣គ្រឿង រួមនឹងឧបករណ៍ប្រើប្រាស់ គ្រឿងញៀនមួយចំនួនទៀត។ 

គួរបញ្ជាក់ថា ការចាប់ឃាត់ខ្លួនលោក ប៊ុត សីហា ម្ចាស់ជ័យលាភីរដូវកាលទី១ នៃកម្មវិធីពិភពលោក «The Voice Cambodia» របស់ស្ថានីយ៍ទូរទស្សន៍រស្មីហង្សមាសរូបនេះ បានធ្វើឡើងនៅវេលាម៉ោងប្រមាណ ៥និង៣០នាទីល្ងាចថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៨ កន្លងទៅម្តងហើយ ស្ថិតនៅមុខសាលាបឋមសិក្សាពងទឹក សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ ខណៈនេះលោកត្រូវបានអាណាព្យាបាល និងក្រុមគ្រួសារ មកធានាយកទៅធ្វើការអប់រំ និងដាក់នៅកន្លែងបន្សាបគ្រឿងញៀនរួចហើយ ប៉ន្តែដោយសារមិនកែប្រែខ្លួននៅបន្តប្រព្រឹត្ត ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនសារជាថ្មីតែម្តង 

បច្ចុប្បន្ន អតីតម្ចាស់ជ័យលាភីរដូវកាលទី១ នៃកម្មវិធីពិភពលោក «The Voice Cambodia» សមត្ថកិច្ចជំនាញការិយាល័យប្រឆាំងគ្រឿងញៀន កំពុងកសាងសំណុំរឿង ចាត់ការតាមនីតិវិធី៕