2023-09-13 09:09
110

ខេត្តឧត្តរមានជ័យៈ ខ្លាំងម៉ែន បើទោះបីជាមានបទបញ្ជាពីថ្នាក់ដឹកនាំកម្ពុជា អោយបង្កើតគណៈបញ្ជាការឯកភាពជាតិ ដាក់អោយអនុវត្តន៍ ចុះបង្ក្រាបបទល្មើសព្រៃឈើ ដឹកជញ្ជូនឈើយកទៅកែច្នៃ យកទៅលក់នៅតាមបណ្ដាខេត្តផ្យេងៗទៀត ដោយប្រើមធ្យោបាយក្រោមរូបភាពគោយន្តកន្ត្រៃ ដឹកឈើនិងតាមរថយន្តយីឌុប ជារៀងរាល់ថ្ងៃយប់ក្នុងដែនខ្លួនគ្រប់គ្រង ដោយមិនបង្ក្រាបបានដោយរលូន។

បើយោងប្រភពពីប្រជាពលរដ្ឋ រស់នៅក្នុងទឹកដីស្រុកត្រពាំងប្រាសាង ខេត្តឧត្តរមានជ័យ បានអោយដឹងថា សមត្ថកិច្ចជំនាញពាក់ព័ន្ធ ជាពិសេស លោក ជ្រៀល សុផល នាយសង្កាត់រដ្ឋបាលព្រៃឈើស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ និងលោក ហាំង ម៉ែង អភិបាលស្រុកត្រពាំងប្រាសាទ មិនមានចំណាត់ការ បង្ក្រាបទប់ស្កាត់បទល្មើសព្រៃឈើក្នុងដែនខ្លួនគ្រប់គ្រងម្ដងណាសោះ ឃើញតែជារៀងរាល់ថ្ងៃយប់ នៅតែមានក្រុមឈ្មួញឧក្រិដ្ឋកម្ម ប្រើមធ្យោបាយគោយន្តកន្ដ្រៃ និងរថយន្តយីឌុដឹកជញ្ជូនអនុផលព្រៃឈើយ៉ាងអនាធិបតេយ្យបានដោយរលូន ដដែលៗហ្នឹង។

អនុផលព្រៃឈើដែលកំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើអាជ្រៀករៀងរាល់ថ្ងៃយប់យ៉ាងគគ្រឹកគគ្រេង ពុំដែលឃើញសមត្ថកិច្ចជំនាញពាក់ព័ន្ធ រូបណាចុះមកសូរនាំ ឬ ទប់ស្កាត់ បង្ក្រាបម្ដងណាឡើយ ហេតុនេះហើយប្រជាពលរដ្ឋដាក់ការសង្ស័យថា ប្រហែលជាជនល្មើសឧក្រិដ្ឋកម្ម កាប់ អា ជ្រៀក ឈើ តូចធំ ទាំងនេះ ប្រហែលជានិយាយចរចាគ្នាជាមួយនឹងមន្ដ្រីជំនាញ ពាក់ព័ន្ធត្រូវរ៉ូវគ្នាអស់ហើយមើលទៅនោះ បានជាឃើញសកម្មភាពដឹកជញ្ជូនអនុផលព្រៃឈើបានយ៉ាងរលូនដោយមិនរំខានដល់លោក ជ្រៀល សុផល នាយសង្កាត់រដ្ឋបាលព្រៃឈើ ឬ សមត្ថកិច្ចជំនាញពាក់ព័ន្ធ និង លោក ហាំង ម៉េង អភិបាលស្រុកត្រពាំងប្រាសាទសោះ៕