2023-09-13 01:09
131

ភ្នំពេញ ៖ នារសៀលថ្ងៃអង្គារ ទី១២ ខែកញ្ញា ឆ្នាំ២០២៣នេះ លោកអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានអញ្ជើញចុះត្រួតពិនិត្យការងារសាងសង់អគារទីស្ដីក្រសួងមហាផ្ទៃថ្មី ខណៈអគារនេះ កំពុងសាងសង់ជិតរួចរាល់ ដោយមានការអញ្ជើញអមដំណើរពី ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ព្រមទាំងតំណាងក្រុមហ៊ុនសាងសង់ជាច្រើនរូបផងដែរ។

សូមជម្រាបជូនថា អគារស្ថាប័នរដ្ឋដ៏ធំស្កឹមស្កៃមួយនេះ បានបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១ ដែលមានផ្ទៃដីសរុបទំហំ ៥.៧ហិកតា ដែលសំណង់អគារមានទំហំ ១៥៣ម៉ែត្រ គុណ ៨៣ម៉ែត្រ មាន ៩ជាន់ មិនរាប់បញ្ចូលជាន់ផ្ទាល់ដី និងជាន់សម្រាប់ចំណតរថយន្ត (អាចចតរថយន្តក្នុងអគារបានសរុប ចំនួន៣៣០គ្រឿង)៕