2023-09-13 02:09
117

ភ្នំពេញ៖     សមត្ថកិច្ចបានឱ្យដឹងថា នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោងប្រហែល២២:៣០នាទី កម្លាំងផ្នែកប្រឆាំងគ្រឿងញៀននៃអធិការដ្ឋាននគរបាលខណ្ឌទួលគោកបានធ្វើការឃាត់ខ្លួនជនសង្ស័យ០១នាក់ ពីបទរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀននៅចំណុចផ្លូវលេខ៦៦២ ក្រុមទី១ ភូមិ១ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

ជនសង្ស័យឈ្មោះ សេង សុខា ហៅសុខា ភេទស្រី អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះអ៊ំពុំចាំលេខ ផ្លូវលេខ៦៥៦ ក្រុម៣២ ភូមិ១២ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

វត្ថុតាងចាប់យកមាន៖
-ម្សៅក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀន ( ចំនួន០១កញ្ចប់តូច ) ដែកកេះ០២ ទូរស័ព្ទចំនួន០១ម៉ាកណូគាស៊េរីចាស់ និងបំពង់កែវកែច្នៃសម្រាប់ប្រើប្រាស់គ្រឿងញៀនចំនួន០១ ។

 បច្ចុប្បន្នជនសង្ស័យខាងលើកំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ននៅ អធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីធ្វើការសាកសួរនិងចាត់ការបន្តតាមនីតិវិធី ។

  សូមបងប្អូនជៀសឱ្យឆ្ងាយអំពីគ្រឿងញៀន៕