2023-09-15 10:09
116

(កំពង់ចាម)៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា នៅរសៀលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣នេះ នៅសាលប្រជុំតូច បានដឹកនាំកិច្ចប្រជុំស្ដីពីការណែនាំដល់បេក្ខភាព អង្គភាព ផ្ដល់សេវាសាធារណៈគំរូ ដើម្បីឈានទៅប្រលងប្រណាំង ការផ្ដល់សេវាល្អ ។

នៅក្នុងពេលបើកកិច្ចប្រជុំអភិបាលខេត្តកំពង់ចាម បានបញ្ជាក់ថា ជាការសំខាន់ណាស់ដែលយើងត្រូវជំរុញឲ្យអង្គភាពនីមួយៗ ខិតខំប្រឹងប្រែងក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋឲ្យបានល្អ ពោលគឺមិនសំដៅទៅលើប្រឡងជាប់ ឬធ្លាក់ទេ។

លោកអភិបាលខេត្ត បានបញ្ជាក់ថា អ្វីដែលរដ្ឋាភិបាលយើងបានដាក់ចេញនូវកម្មវិធីនេះគឺក្នុងគោលបំណងនៃការរៀបចំពង្រឹងនូវគុណភាពស្ថាប័ន ដើម្បីធ្វើជាគំរូឱ្យអង្គភាពផ្សេងៗទៀតរៀនសូត្រតាមធ្វើយ៉ាងណាពង្រឹងគុណភាព ក្នុងការផ្ដល់សេវាឲ្យបានល្អជូនប្រជាពលរដ្ឋ៕