2023-09-16 03:09
442

ភ្នំពេញ៖ សមយុទ្ធ ទេវតាសន្តិភាព-ឆ្នាំ២០២៣ រវាងកងយោធពលខេមរៈភូមិន្ធកម្ពុជា ជាមួយកងទ័ពរំដោះប្រជាជនចិន និងបណ្តាប្រទេសជាមិត្ត បានចាប់ផ្តើមជាផ្លូវការនៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៣ នេះ ក្រោមប្រធានបទ «ប្រតិបត្តិការសង្គ្រោះសុខាភិបាលមនុស្សធម៌អន្តរជាតិ រួមគ្នានៅតំបន់ គ្រោះមហន្តរាយ ខ្យល់ព្យុះ និងទឹកជំនន់ នៃកងទ័ពទាំងពីរកម្ពុជា-ចិន»។ 

ពិធីបើកលំហាត់សមយុទ្ធ «ទេវតាសន្តិភាព-ឆ្នាំ២០២៣» ត្រូវបានបើកក្រោមអអិបតីភាព នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង ជានាយសេនាធិការមច្រុះ នៃកងយោធពលខេមរភូមិន្ទ និងជាប្រធានគណៈកម្មការដឹកនាំធ្វើលំហាត់ និងសមយុទ្ធរវាងកងយោធពលខេមរភូមិន្ទ ជាមួយបណ្តាប្រទេសជាមិត្ត និងការចាត់តាំងនានាក្នុងកងយោពលមខេមរភូមិន្ទ និងលោកវរសេនីយ៍ឯក ហាវ លីយាន នាយករង នាយកដ្ឋានសុខាភិបាល អគ្គនាយកដ្ឋានផ្គត់ផ្គងភស្តុភារ នៃគណៈកម្មាធិការយោធាមជ្ឈឹម នៃសាធារណរដ្ឋប្រជាមានិតចិន នៅបញ្ជាការដ្ឋានទ័ពពិសេស កងទ័ពជើងគោក ប្រទេសកម្ពុជា។ 

នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ជាប្រធានគណៈកម្មការដឹកនាំធ្វើលំហាត់ និងសមយុទ្ធរវាងកងយោធពលខេមរភូមិន្ទ ជាមួយបណ្តាប្រទេសជាមិត្ត និងការចាត់តាំងនានាក្នុងកងយោពលមខេមរភូមិន្ទ បានបញ្ជាក់ថា សមយុទ្ធ ទេវតាសន្តិភាព-ឆ្នាំ២០២៣នេះ បាន រៀបចំក្រោមប្រធានបទ «ប្រតិបត្តិការសង្គ្រោះសុខាភិបាលមនុស្សធម៌អន្តរជាតិ រួមគ្នានៅតំបន់ គ្រោះមហន្តរាយ ខ្យល់ព្យុះ និងទឹកជំនន់ នៃកងទ័ពទាំងពីរកម្ពុជា-ចិន» ដោយធ្វើឡើងចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣៕