2023-09-19 11:09
132

ខេត្តកំពង់ចាម ៖ ដោយបានទទួលបទបញ្ជាដ៏ម៉ឺងម៉ាត់ ពីលោកឧត្តមសេនីយ៍ត្រី សោ សាវឿន មេបញ្ជាការកងរាជអាវុធហត្ថហត្ថខេត្តកំពង់ចាម និងដោយមានការសម្របសម្រួលនីតិវិធីពីលោក សុធា ពិសិដ្ឋ ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តកំពង់ចាម នៅវេលាម៉ោង ១៥និង២០ នាទី ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ កំលាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ចាម ដឹកនាំដោយលោកវរសេនីយ៍ត្រី ឡេង សុខា នាយកការិយាល័យព្រហ្មទណ្ឌ បានចុះបង្រ្កាបករណីលេងល្បែងស៊ីសងខុសច្បាប់ ( លេងបៀភ្នាល់ដាក់ប្រាក់ ) នៅចំណុចភូមិសាមគ្គី ឃុំបុសខ្នុរ  ស្រុកចំការលើ ខេត្តកំពង់ចាម  ជាលទ្ធផល កំលាំងជំនាញបានឃាត់ខ្លួនបានជនសង្ស័យសរុប ចំនួន ១០ នាក់ និងចាប់យកវត្ថុតាងរួមមាន : បៀសំរាប់លេងចំនួន ០២ ហ៊ូ . ម៉ូតូ០៦ គ្រឿង .ប្រាក់រៀលចំនួន ៣៣,៥៥០០ រៀល ។

ចំពោះ ជនសង្ស័យ និងវត្ថុតាង កំលាំជំនាញ បញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ចាម កសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការតាមនីតិវិធី ៕