2023-09-20 07:09
171

ខេត្តព្រះវិហារ៖ ដោយសារស្រវឹងស្រា បង្កើតបានជាជម្លោះរហូតបុរសម្នាក់បានទាញពូថៅកាប់ប្រពន្ធចំក្បាលចំនួន ៣ពូថៅ បណ្តាលឱ្យស្លាប់ភ្លាមៗ ហើយបានយកសាំងចាក់ដុតខ្លួនឯងរងរបួស។ ហេតុការណ៍នេះកើតឡើងនៅភូមិស្រម៉ូវ សង្កាត់ប៉ាលហាល ក្រុងព្រះវិហារខេត្តព្រះវិហារ នៅថ្ងៃទី១៩ ខែកញ្ញាឆ្នាំ២០២៣នេះ។

មន្ត្រីនគរបាលបានឱ្យដឹងថា ជនសង្ស័យជាប្តីឈ្មោះ ធី វ៉ូង អាយុ៤៤ឆ្នាំ រស់ភូមិសង្កាត់ខាងលើ។ ចំណែកស្ត្រីជាប្រពន្ធឈ្មោះ ស្រី វឿន អាយុ៤៣ឆ្នាំរស់នៅជាមួយគ្នា។ប្រជាពលរដ្ឋនៅក្បែនោះបានឱ្យដឹងថា កន្លងមកក្នុងគ្រួសារមួយនេះ ធ្លាប់មានរឿងរ៉ាវផ្ទុះកំហឹងឈ្លោះប្រកែកគ្នាជាញឹកញយ ព្រោះតែពួកគេផឹកស្រាស្រវឹង។ក្នុងនោះ ខាងប្រពន្ធក៏ធ្លាប់កាប់ប្តីឱ្យរងរបួសម្តងដែរ។ តែពេល នេះពួកគេស្រវឹងបានឈ្លោះប្រកែកគ្នាទៀត ត្រូវប្តីទាញពូថៅកាប់លើប្រពន្ធចំនួន៣ពួថៅចំក្បាលចំក្បាល បណ្តាលឱ្យស្លាប់ភ្លាមៗនៅនឹងកន្លែង។

ក្រោយពីសម្លាប់ប្រពន្ធរួច ជនសង្ស័យបានយកសាំងមកចាក់ដុតខ្លួនឯងបណ្តាលឲ្យរងរបួស ហើយក៏រត់ចូលរថយន្តកំពុងបើក តែអ្នកបើកបររថយន្តបានចាប់ហ្វ្រាំងឈប់ទាន់។ បន្ទាប់ពីហេតុការណ៍កើតឡើងសមត្ថកិច្ចបាននាំជនដៃដល់ទៅព្យាបាលនៅមន្ទីរពេទ្យ ដើម្បីបន្តនិតីវិធីពេលក្រោយ៕