2023-09-21 04:09
186

ពោធិ៍សាត់៖ លោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការនគរបាលខេត្តពោធិ៍សាត់ បានរៀបចំការការពារសន្តិសុខសណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានឲ្យកាន់តែល្អប្រសើរនោះ កម្លាំងប៉ុស្តិ៍រំលេចចំនួន០៤នាក់។ កាលពីថ្ងៃពុធ៦កើត ខែភទ្របទ ឆ្នាំថ្នោះ បញ្ចស័ក ព.ស២៥៦៧ត្រូវនឹងថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង១៧និង៣៣នាទី ដឹកនាំដោយលោកវរៈសេនីយ៍ត្រី សំ សុផល នាយប៉ុស្តិ៍រំលេច សហការជាមួយកម្លាំងប្រជាការពារ បានចុះបង្ក្រាបករណីរក្សាទុក ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចលើខ្នងប្រឡាយកោះខ្ចាយ ស្ថិតនៅភូមិកូនត្នោត ឃុំរំលេច ស្រុកបាកាន។

សូមបញ្ជាក់ថា៖ លោកអធិការ នាង វុធ បានឲ្យដឹងថា សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ ឈ្មោះ សន  រុំ ហៅទូច  ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិប្រឡាយរំដេង ឃុំរំលេច ស្រុកបាកាន ខេត្តពោធិ៍សាត់។ 

វត្ថុតាងចាប់បានរួមមានដូចជា៖ ម៉ូតូចំនួន១គ្រឿងម៉ាក់ហុងដាវ៉េវ ពណ៌ខ្មៅ គ្មានស្លាកលេខ ទូរសព្ទដៃចំនួន២គ្រឿង  កាំបិតចំនួន១ កូនកន្ត្រៃចំនួន១ និងម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀនចំនួន៣កញ្ចប់ ទម្ងន់១១,៥២ក្រាម សាច់ថ្នាំសុទ្ធ  កូនថង់រំលែកថ្នាំមួយចំនួន អំពូលសម្រាប់ជក់ចំនួន១ ទុយោរំលែកថ្នាំចំនួន១ ដែកកេះចំនួន២ កញ្ចប់បារីចំនួន១  ទុយោចំនួន១  ។

បច្ចុប្បន្ន៖ជនសង្ស័យនិងវត្ថុតាងត្រូវបានបញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកបាកានដើម្បីបំពេញបែបបទតាមនីតិវិធីច្បាប់៕ លាន គ្រន