2023-09-21 05:09
181

បន្ទាយមានជ័យ៖ ជម្លោះរវាងក្រុមហ៊ុនវិនិយោគដេញថ្លៃប្រមូលភាស៊ីចំណតរថយន្ត ជាមួយក្រុមហ៊ុន ដឹកជញ្ជូនទំនិញ ១២ មិនព្រមបង់ថ្លៃភាស៊ីតាមសៀវភៅបន្ទុក រហូតក្រុមរថយន្តមានចេតនាបិតផ្លូវ ចំនួន ៣លើក នៅចំណុចកូនដំរី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ខណៈក្រសួងហិរញ្ញកិច្ច និងវត្ថុចេញសេចក្តីណែនាំថ្មី ដើម្បីពង្រឹងការធ្វើអាជីវកម្មភាស៊ីគ្រប់ប្រភេទ។

សេចក្តីរាយការណ៍ព័ត៌មាន នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣ នេះ មានរថយន្តធំ តូចជាច្រើនគ្រឿង បានធ្វើការបិតផ្លូវជាតិលេខ ៥ ត្រង់ចំណុច ភូមិកូនដំរី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត មិនព្រមបង់ភាស៊ីឱ្យភ្នាក់ងារដេញថ្លៃប្រមូលភាស៊ី ដោយចោទប្រកាន់ថា «ក្រុមហ៊ុនវិនិយោគប្រមូលភាស៊ីតំឡើងថ្លៃហួសសៀវភីបន្ទុក»។ 

ពាក់ព័ន្ធបញ្ហាដ៏ចម្រូងចម្រាសរឿងថ្លៃយកភាស៊ីចំណតរថយន្តនេះ លោក ឈឿន ចាន់ថន ថៅកែក្រុមហ៊ុន ឈឿន ចាន់ថន អាហ័រណ នីអាហ័រណ និងសំណង់ បានចោទប្រកាន់ក្រុមហ៊ុនដឹកជញ្ជូន ចំនួន ១២ ថា «មិនបានបង់ភាស៊ីចំណតរថយន្តក្រុងប៉ោយប៉ែតនោះទេ ដោយមានចេតនាយករថយន្តធំៗបិតផ្លូវបង្កកកស្ទៈ ៣លើកមកហើយ»។ ក្នុងការប្រមូលភាស៊ីចំណតរថយន្ត របស់ក្រុមហ៊ុនវិនិយោគលោក ឈឿន ចាន់ថន គឺបានអនុវត្តទៅតាមកិច្ចសន្យាសៀវភៅបន្ទុកដែលរាជរដ្ឋាភិបាល បានកណត់ឲ្យក្រុមហ៊ុនវិនិយោគធ្វើអាជីវកម្មយកភាស៊ីជួនរដ្ឋទៅតាមកិច្ចសន្យាត្រឹមត្រូវ»។

ភាពចម្រូងចម្រាសរវាងក្រុមហ៊ុនដឹកជញ្ជូន និងក្រុមហ៊ុនវិនិយោគប្រមូលភាស៊ីចំណតរថយន្តផ្ទុះការជម្លោះខ្វែងគំនិតគ្នារកត្រូវតែរៀងៗខ្លួន ដោយសារអ្នកវិនិយោគដំឡើងថ្លៃខុសមុន ខណៈក្រសួងហិរញ្ញវត្ថុបានចេញច្បាប់ថ្មី ស្តីពី ការពង្រឹងការធ្វើអាជីវកម្មភាស៊ីគ្រប់ប្រភេទ ដែលបានកំណត់ក្នុងកិច្ចសន្យាសៀវភៅបន្ទុក តាមសារាចរណែនាំរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លេខ ០០៧ ស.រ.ណ អ.ទ.ច និងសារាចរាចរណែនាំលេខ ០០៤ ស.ហ. វ ចុះថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០១៤ ស្តីពី ការពង្រឹងការកែលំអរកាគ្រប់គ្រង និងការធ្វើអាជីវកម្ម លើសេវាកម្មភាស៊ីគ្រប់ប្រភេទ ឲ្យស្របតាមលក្ខខណ្ឌដែលបានកំណត់ក្នុងកិច្ចសន្យា និងសៀវភៅក្នុងបន្ទុក ព្រមទាំងបានដាក់ចេញការអនុវត្ត ការកែទម្រង់តាមរយៈការធ្វើវិមជ្ឍការគ្រប់គ្រងធ្វើអាជីវកម្ម ភាស៊ីគ្រប់ប្រភេទ ឲ្យស្ថិតក្រោមការគ្រប់គ្រងផ្ទាល់ របស់រដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងស្មារតីបង្កើនប្រសិទ្ធភាព នៃការទទួលខុសត្រូវបន្ថែមទៀត លើការផ្តល់សេវាដល់ប្រជាពលរដ្ឋ និងអាជីវករទាំងអស់ទូទាំងខេត្ត។

តាមការអនុវត្តកន្លងមកឃើញថា ការធ្វើអាជីវកម្មភាស៊ីគ្រប់ភេទ នៅក្នុងខេត្តបន្ទាយមានជ័យ នៅតែបន្តកើតមានបញ្ហាជាច្រើន ដូចជា៖ ការប្រមូលភាស៊ីលើសពីដែនភូមិសាស្ត្រដែលបានកំណត់ក្នុងកិច្ចសន្យា លើសៀវភៅបន្ទុក, ការបង្កើតក្រុមភាស៊ីដែលផ្ទុយពីការអនុញ្ញាតរបស់រដ្ឋបាលខេត្ត, ការដាក់រនាំងទាភាស៊ីតាមផ្លូវសាធារណៈផ្ទុយពីការកំណត់ក្នុងសៀវភៅបន្ទប់  បង្ខិតបង្ខំគ្រប់រូបភាពលើប្រជាជនទូទៅឲ្យបង់ភាស៊ីដែលមិនបានប្រើប្រាស់សេវាកម្មភាស៊ី  យានយន្តដឹកអ្នកដំណើរ និងដឹកទំនិញឆ្លងកាត់តាមផ្លូវដែលមិនមានតម្រូវការប្រើប្រាស់ចំណតឲ្យបង់ថ្លៃភាស៊ី ការតាំងខ្លួន ឬបន្លំជាមន្ត្រីមានសមត្ថកិច្ច ដើម្បីបង្ខិតបង្ខំឲ្យអ្នកដឹកជញ្ជូនចូលបង់ក្នុងចំណតរបស់ខ្លួន…….។ល។

រាល់ការអនុវត្តន៍ផ្ទុយពីកិច្ចសន្យា និងខុសពីសៀវភៅបន្ទុក របស់ក្រុមហ៊ុនដេញថ្លៃ ប្រមូលភាស៊ី ឈឿន ចាន់ថន អាហ័រណ នីអាហ័រណ និងសំណង់ បានបង្កឱ្យកើតមានបញ្ហាជាបន្តបន្ទាប់ធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងសណ្តាប់ធ្នាប់សាធារណៈ ភ្ញៀវទេសចរណ៍ អាជីវករ កសិករ នាំចេញផលិតផលត្រូវរាំងស្ទះជាដើម។ ការធ្វើអាជីវកម្មគ្រប់ប្រភេទបុគ្គលឯកជន ត្រូវហាមឃាត់ដាច់ខាតក្នុងការអនុវត្តអាជីវកម្មភាស៊ីគ្រប់ប្រភេទរបស់ខ្លួន៕