2023-09-21 07:09
257

ខេត្តបាត់ដំបង៖ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឱ្យដឹងនៅព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣នេះថា៖ មុខសញ្ញាលួច និងឆក់ទ្រព្យសម្បត្តិពលរដ្ឋក្នុងមូលដ្ឋានស្រុកភ្នំព្រឹក ចំនួន៥នាក់ ត្រូវបានបង្ហាញមុខជាសាធារណៈ ក្រោយឃាត់ខ្លួនយកមកសាកសួរបញ្ចប់នីតិវិធី និងត្រៀមខ្លួនបញ្ជូនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការតាមច្បាប់។ 

យោងតាមរបាយការណ៍របស់នគរបាលស្រុកភ្នំព្រឹក បានឱ្យដឹងថា កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៣ថ្មីៗនេះ នៅចំណុច ភូមិទួលខ្ពស់  ឃុំភ្នំព្រឹក ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង មានករណី លួចយកកាបូបមួយកេីតឡេីង បង្កដោយជនស្ស័យ មិនស្គាល់អត្តសញ្ញាណនិងចំនួនបានធ្វើសកម្មភាពលួចកាបូប របស់ជនរងគ្រោះឈ្មោះ អៀម រៀម ភេទប្រុស អាយុ ៧៦ឆ្នាំ រស់នៅភូមិទួលខ្ពស់ ឃុំភ្នំព្រឹក ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង មុខរបរលក់ដូរ បណ្តាលឱ្យ បាត់បង់សម្ភារៈទូរសព្ទ័ចំនួន ០២គ្រឿង (ម៉ាកអាយហ្វូន ០១គ្រឿង និង ម៉ាកអូប៉ូ ០១គ្រឿង) ប្រាក់រៀលចំនួន ២,០០០,០០០ រៀល និង ប្រាក់ បាតចំនួន ៨,០០០បាត និង កាតទូរសព្ទ័ មួយចំនួនទៀត។ 

ពេលដឹងថាបាត់ជនរងគ្រោះបានដាក់ពាក្យបណ្តឹងចូលមកសម្ថកិច្ចនគរបាលស្រុកភ្នំព្រឹក ហេីយបន្ទាប់ពីបានទទួលពាក្យបណ្តឹងពីជនរងគ្រោះនិងដោយអនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងលោកឧត្តមសេនីយ៍ត្រី លឹមពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទ័ណ្ឌ លោកវរសេនីយ៍ទោ ហេង បារាំង អធិការនគរបាលស្រុកភ្នំព្រឹកបានដឹកនាំធ្វេីការស្រាវជ្រាវក្នុងនោះគឺនៅថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ ២០២៣វេលាម៉ោង ១៩ និង ៥០នាទី កម្លាំងជំនាញផ្នែកនគរបាលយុត្តិធម៌រួមជាមួយកម្លាំងផ្នែកនគរបាលចរាចរណ៍ និង កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលពេជ្រចិន្តា បានចុះប្រតិបត្តិការ ឃាត់ខ្លួនមុខសញ្ញាជាជនសង្ស័យបានចំនួន ០២ នាក់៖ ១-ឈ្មោះ លឿម តេវីត ភេទប្រុស អា យុ—ឆ្នាំរស់នៅភូមិសាមគ្គី ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង មុខរបរមិនពិតប្រាកដ។ ២-ឈ្មោះ ឡឹក លីហុង ភេទប្រុសអាយុ—ឆ្នាំរស់នៅភូមិសាមគ្គី ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ ដំបង មុខរបរមិនពិតប្រាកដ និង បានដកហូតម៉ូតូ ០១ គ្រឿង ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២២ នាំយ កមកសាកសួរនៅអធិការដ្ឋាននគរ បាលស្រុកភ្នំព្រឹក  ពេលសាកសួរគេបានឆ្លើយសារភាពថា ពួកគេ និង បក្ខពួក ពិតជាបាន ធ្វើសកម្មភាព លួចកាបូបរបស់ជនរងគ្រោះកាលពីថ្ងៃទី១៦ខែកញ្ញា ឆ្នាំ២០២៣ វេលា ម៉ោងប្រមាណ ០៥ និង ៤០នាទី នៅចំណុភូមិទួលខ្ពស់ ឃុំភ្នំព្រឹក ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ពិតប្រាកមែន ហេីយក្នុងសកម្មភាពនេះមានបក្សពួកគេមួយចំនួនទៀត ។     

លុះដល់ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ម្សិលមិញនេះ កម្លាំងសមត្ថកិច្ច បានចាប់ឃាត់ខ្លួនជនសង្ស័យជាបក្ខពួករបស់គេចំនួន ០២ នាក់ ៖ ១-ឈ្មោះ សឿន ធារ៉ា ភេទប្រុស អាយុ ២០ឆ្នាំរស់នៅភូមិភ្នំតូច ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង មុខរបរជាងម៉ូតូ ។ ២-ឈ្មោះ ហេង ប៊ុនរ័ត្ន ភេទប្រុស អាយុ ១៧ឆ្នាំរស់នៅភូមិអន្លង់មៀន ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំង។ 

បានដកហូតម៉ូតូ ០១ គ្រឿង ម៉ាកហុងដាឌ្រីមពណ៌ស ស៊េរីឆ្នាំ ២០២០ ឡើងតែមស៊េរី ឆ្នាំ ២០២២ ពាក់ស្លាកលេខភ្នំពេញ 1IA-4136 នាំមកធ្វេីការសាកសួរនៅអធិការដ្ឋាន នគរបាលស្រុកភ្នំព្រឹក គេបានឆ្លើយសារភាពថា កន្លងមកពួកគេពិតជាធ្លាប់បានឱ្យម៉ូតូ ទៅបក្ខពួកខ្លួនយកទៅធ្វើសកម្មភាពល្មេីសដូចខាងលេីពិតប្រាកដមែនហេីយនៅថ្ងៃដដែលនៅចំណុចភូមិត្រពាំងព្រលិត ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង  កម្លាំងអធិការដ្ឋាននគរបាលស្រុកភ្នំព្រឹក បានសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុក សំពៅលូន ឃាត់ខ្លួនជនសង្ស័យ ០១ នាក់ ឈ្មោះ ម៉ៅ ពេជ្រ ភេទប្រុស អាយុ—ឆ្នាំ រស់ នៅភូមិ បេងស្អាត ឃុំភ្នំព្រឹក ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង មុខរបរជាងកាត់សក់ជាប់ពាក់ពន្ធ័ករណី លួច-ឆក់កាបូប កាលពីថ្ងៃទី១៦ ខែកញ្ញាឆ្នាំ២០២៣វេលាម៉ោងប្រមាណ ០៥និង ៤០នាទីនៅចំណុភូមិទួលខ្ពស់ ឃុំភ្នំព្រឹក ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង យកទៅសាកសួរនៅ អធិការដ្ឋានន គរ បាលស្រុកភ្នំព្រឹក ។ 

បច្ចុប្បន្នជនសង្ស័យខាងលើ សមត្ថកិច្ចកំពុងកសាងសំណុំរឿងបញ្ជូនមកការិយាល័យជំនាញនៅស្នងការដ្ឋាននគរបាលខេត្តបាត់ដំង ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕