2023-09-22 04:09
149

ខេត្តបាត់ដំបង៖ នៅថ្ងៃសុក្រ៨កើតខែភទ្របទឆ្នាំថោះបញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២២ខែកញ្ញាឆ្នាំ២០២៣ ដោយអនុវត្តតាមបទបញ្ជា និងការចង្អុលបង្ហាញរបស់លោកឧត្តមសេនីយ៍ទោសាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងជាប់ជាប្រចាំ ស្តីពីការការពារសន្តិសុខតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ និងសកម្មភាពត្រួតពិនិត្យពលរដ្ឋឆ្លងដែននិងមេខ្យល់នាំពលករចេញ-ចូលខុសច្បាប់តាមព្រំដែនកម្ពុជា-ថៃ ក៏ដូចជាយោបល់របស់លោកវរសេនីយ៍ឯកហាតឡៃឡែ ស្នងការរងផែននគរបាលការពារព្រំដែនគោកព្រមទាំងលោក វរសេនីយឯកហ៊ុនខែតស្នងការរងទទួលជំនួយការដឹកនាំវរសេនាតូចលេខ៨១៧ ។

លោកវរសេនីយ៍ឯក ម៉ង់ ស៊ី មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៧ បានចាត់កម្លាំងប៉ុស្តិ៍ព្រំដែនជួរមុខ សហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ ចេញល្បាតក្នុងភូមិសាស្រ្ដ ទទួលខុសត្រូវពីភូមិពោធិ៍ជ្រៃ ឃុំសិរីមានជ័យ ស្រុកសំពៅលូន ខេត្តបាត់ដំបង ដល់ចំណុច ភូមិគីឡូ១៣ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង។
ជាលទ្ធផលនៅតាមខ្សែបន្ទាត់ព្រំដែនក្នុងភូមិសាស្រ្តទទួលខុសត្រូវមានសភាពស្ងប់ស្ងាត់ធម្មតា៕