2023-10-30 05:10
286

ខេត្តបាត់ដំបង ៖   ថ្ងៃអាទិត្យ​១៥កើត ខែអស្សុជ ឆ្នាំថោះ   បញ្ចស័កព.ស.​២៥៦៧ ត្រូវនឹងថ្ងៃទី២៩ ខែ​តុលាឆ្នាំ២០២៣​ ជាថ្ងៃចុងក្រោយនៃពិធីបុណ្យអុំទូក​ បណ្តែតប្រទីប​អប​អរសាទរថ្ងៃចេញព្រះវស្សា​ នៅខេត្តបាត់ដំបង​ អនុវត្តតាមបទបញ្ជាដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ​ សាត​ គឹមសាន​ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង​ បានដឹកនាំកងកម្លាំងនគរបាល​ រក្សាការពារសន្តិសុខ​ សណ្តាប់ធ្នាប់​ របៀបរៀបរយ​ ក្នុង​ កម្មវិធី​ កំសាន្តសប្បាយ​របស់ប្រជាពលរដ្ឋ​ ភ្ញៀវជាតិ​ អន្តរជាតិ​ ចាប់ពីពេលព្រឹករហូតដល់ពេលរាត្រី​ ដោ យមានការបា-ញ់កាំ-ជ្រួ-ច យ៉ាងច្រើននៅជិតទីវិមានឯករាជ្យ។

 ក្រៅពីកិច្ចការពារសន្តិសុខនៅទីកន្លែងប្រារព្វពិធី  កងកម្លាំងនគរបាល  មានភារកិច្ចការពារសន្តិសុខតាមដងផ្លូវ សំខាន់ៗនៅចាប់ពីចំណុចក្រុងបាត់ដំបង ឆ្ពោះទៅតាមបណ្តាស្រុក នានាដើម្បីរក្សាការពារសន្តិ សុខជូនប្រជាពលរដ្ឋ លោកធ្វើដំណើរវិលត្រឡប់ទៅកាន់លំនៅដ្ឋានវិញប្រកបដោយសុខសុវត្ថិភាព៕