2023-10-31 09:10
268

ភ្នំពេញ៖ ស្ត្រីម្នាក់បានសម្រេចចិត្តធ្វើអត្តឃាតចង.កសម្លាប់ខ្លួនខ្លួនចោលគូរដណ្តឹងស្ថិតក្នុងបន្ទប់ជួល ព្រោះតែអន់ចិត្តនឹងបុរសជាគូរដណ្តឹងមិនស្តីរករឿងនាងចាញ់បោកប្រាក់គេអស់ ចំនូន ៣០០ដុល្លារ និងមានរឿងទំនាស់គ្នាបន្តិចបន្តួចពុំទាន់តៀមខ្លួនសម្រាប់ថ្ងៃរៀបការផងដែរ។

ហេតុការណ៍ស្ត្រីចង.កសម្លាប់ខ្លួនខាងលើ កើតឡើងនៅវេលាម៉ោង ១៩និង១២នាទី នាថ្ងៃទី៣០ តុលាឆ្នាំ២០២៣ ស្ថិតចំណុតបន្ទប់ជួលលេខ ១F៥ ទីតាំងលេខ៩២០ ផ្លូវបេតុង ៣០ម៉ែត្រ ក្នុងភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។


ក្រោយពេលកើតហេតុ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ សហការជាមួយកម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌរាជធានីភ្នំពេញ និង គ្រូពេទ្យកោសល្យវិច្ច័យបានចុះដល់កន្លែងកើតហេតុធ្វើការពិនិត្យរួចបានបញ្ជាក់ថា «សពនារីរងគ្រោះពិតជាស្លាប់ ដោយសារចងកពិតប្រាកដមែន»។ 


ចំពោះមូលហេតុនៃការធ្វើអត្តឃាតសាម្លាប់របស់ស្ត្រីរងគ្រោះ តាមការបំភ្លឺរបស់សាក្សីដែលជាគូដណ្តឹង របស់ជនរងគ្រោះបានឲ្យដឹងថា កន្លងមកខ្លួន និងគូរដណ្ដឹងតែងតែមានការទាស់ទែងគ្នាតិចតួចរឿងខាងប្រុសមិនទាន់តៀមខ្លួនសម្រាប់រៀបការ។ 

លុះនៅល្ងាចថ្ងៃទី២៩ ខែតុលា ឆ្នាំ ២០២៣ បុរសជាគូរដណ្តឹងបានជិះម៉ូតូឌុបគ្នាមកពីខេត្តជាមួយគ្នា ដោយនាងបាននិយាប្រាប់ថា «នាងបានចាញ់បោកគេអស់ ៣០០ដុល្លារ» តែខ្លួនពុំបានស្តីបន្ទោសឲ្យនាងទេ គ្រាន់តែមិននិយាយរកនាងពេញ ១យប់ រហូតនៅព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣ ខ្លួនបានចេញទៅធ្វើការ ប៉ុន្តែគូដណ្ដឹងនៅគេងក្នុងបន្ទប់នៅឡើយ។


បុរសជាគូរដណ្តឹងនារីរងគ្រោះ បានបន្ថែមទៀតថា ដោយសារនៅកន្លែងធ្វើការគេតម្រូវឲ្យទុកទូរសព្ទចោល..ទើបខ្ញុំមិនបានទំនាក់ទំនងមកគូដណ្ដឹងទេ លុះនៅវេលាម៉ោងប្រហែល ១៧និង៤០នាទី ថ្ងៃដដែលបានមកដល់បន្ទប់វិញឃើញទ្វារបន្ទប់បិទដាក់គន្លឹះពីក្នុងទើបគោះទ្វារ និងស្រែកហៅគ្មានសម្លេងតប ក៏បានគាស់ទ្វារបន្ទប់ទម្លាយចូលស្រាប់តែឃើញគូដណ្តឹងចង.ក ដោយចំណងអាវជាប់នឹងស្នួលហាលខោអាវក្នុងបន្ទប់ទើបបានទម្លាក់ពីខ្សែចំណងតែគូដណ្ដឹងបានស្លាប់បាត់ទៅហើយ។ 

ក្រោយពេលកើតហេតុ សមត្ថកិច្ចពិនិត្យសពស្ត្រីរងគ្រោះរួចរាល់ចប់សព្វគ្រប់មន្ត្រីជំនាញបានប្រគល់សពឲ្យទៅក្រុមគ្រួសារចាត់ចែងរៀបចំធ្វើបុណ្យតាមប្រពៃណី៕