2023-11-01 10:11
251

ភ្នំពេញ៖ នារីរូបស្រស់ម្នាក់បើករថយន្តឡិចស៊ីសRX- 400 h សង្ស័យងងុយដេកបានរេចង្កូតទៅបុកស៊ុមព្រះភូមិនិងបន្តទៅបុករថយន្ត toyota prius មួយគ្រឿងទៀតបណ្ដាលឲ្យរងការខូចខាត។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១០ និង៥៥នាទីយប់ថ្ងៃទី ៣១ ខែតុលា ឆ្នាំ ២០២៣  នៅត្រង់ចំណុចមុខផ្សារសុវណ្ណា តាមបណ្តោយផ្លូវលេខ២៧១ ស្ថិតក្នុងសង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង  រាជធានីភ្នំពេញ។

    តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនកើតហេតុគេឃើញនារីរូបស្រស់ម្នាក់បើករថយន្តឡិចស៊ីស RX-400h ពណ៌សមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ2AE-9979ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ២៧១ក្នុងទិសដៅពីត្បូងទៅជើង។ លុះបើកមកដល់ត្រង់ចំណុចកើតហេតុខាងលើសង្ស័យងងុយដេកបានរេចង្កូតមកខាងស្ដាំដៃជ្រុលទៅបុកព្រះភូមិនៅមុខផ្ទះប្រជាពលរដ្ដ្ឋបែករាយប៉ាយ និងបន្តទៅបុករថយន្តtoyota prius មួយគ្រឿងទៀតពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ2BP-0753ដែលម្ចាស់ចតស្ងៀមលើចិញ្ចើមផ្លូវបណ្តាលឱ្យរងការខូចខាតចំហៀងខាងស្ដាំយ៉ាងដំណំ។

   ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់និងមានតំណាងខាងភាគីរថយន្តបង្កបានចុះមកដល់កន្លែងកើតហេតុ បានធ្វើការសម្របសម្រួលគ្នាដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ៕