2023-11-01 02:11
255

ភ្នំពេញ៖ លោក ខៀវ កាញារីទ្ធ បច្ចុប្បន្នជាសមាជិករដ្ឋសភា និងជាអតីតរដ្ឋមន្ត្រីក្រសួងព័ត៌មាន ដ៏មានប្រជាប្រិយ ដោយអត់ទ្រមិនបាននឹងឯកឧត្តមអ្នកធំម្នាក់ មានពេលទំនេរច្រើនមិនគិតខិតខំបំពេញកិច្ចការងារដែលប្រមុខថ្នាក់ដឹកនាំរដ្ឋាភិបាលប្រគល់ជួនបែរជាមករិះលោកនោះ បានបង្ហោះសារគួរឱ្យចាក់ដោតមួយឃ្លាថា៖ បើក្នុងរឿងគុនចិនគេថា «លាចាកពិភពគុណ»…មកនៅរដ្ឋសភា យកបន្ទប់ជានទី៣ ដើម្បីស្ងប់ស្ងាត់ទុកពេលស្រាវជ្រាវ និងទំនេរជួបអ្នករាប់អានចាស់់ៗ ស្រាប់តែមានឯកឧត្តមអ្នកធំម្នាក់រិះគន់ថា «យករដ្ឋសភាជាគណៈរដ្ឋមន្ត្រីហើយព្រោះទទួលភ្ញៀវរហូត»។

ការបង្ហោះសារដ៏ចាក់ដោតដាក់ឯកឧត្តមអ្នកធំដែលច្រណែន និងឈ្នានេះរិះគន់ដោយមិនសមហេតុសមផលនោះ អតីតរដ្ឋមន្ត្រីក្រសួងពព័ត៌មាន នៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៣ បានបង្ហោះសារលើបណ្តាញសង្គម ដោយសរសេរយ៉ាងដូច្នេះថា៖ បើក្នុងរឿងគុនចិន គេថា «លាចាកពិភពគុន»… មកនៅរដ្ឋសភា យកបន្ទប់ជាន់ទី ៣ ឡើងដោយជើង ដើម្បីស្ងប់ស្ងាត់ ទុកពេលស្រាវជ្រាវ ហើយទំនេរជួបអ្នករាប់អានគ្នាចាស់ៗ (ក្មេងៗក៏មានខ្លះដែរ) ស្រាប់តែមានឯកឧត្តមអ្នកធំមួយរិះគន់ថា «ខ្ញុំយករដ្ឋសភាជាគណៈរដ្ឋមន្ត្រីហើយព្រោះទទួលភ្ញៀវរហូត។ ម៉ែ! ចុះទើសអីក៏ទើសម៉េស?»។
ក្រោយមានបង្ហោះសារគួរឱ្យចាក់ដោតរបស់លោក ខៀវ កាញារិទ្ធ អតីតរដ្ឋមន្ត្រីក្រសួងព័ត៌មាន មាននិយមលេងបណ្តាញសង្គម បានប្រតិកម្មបញ្ចេញមតិយោលផលជាច្រើន ក្នុងនោះលោក ជា ច័ន្ធបរិបូរណ៍ រដ្ឋលេខាធិការក្រសួងព័ត៌មាន បានបញ្ចេញមតិថា «បាទ មេ! ប្រហែលជាឯកឧត្តមនោះគាត់មិនសូវមានញាតិទើបថ្លែងបែបនេះ»។

ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Mai Sak បានបញ្ចេញមតិថា «តាមមើលគាត់នោះប្រជាអតីតមេកងឈ្លប ឬប្រធានរោងបាយសម័យសហករណ៍បានជាតោងសន្តានចង្អៀតចង្អល់ ហើយបច្ចុប្បន្នជាអគ្គយកផ្នែកអនាម័យដោយធុញទ្រាន់នឹងការសម្អាតដដែលៗនៅហើយមើលទៅ»។

គណនីហ្វេសប៊ុកឈ្មោះ ផល-ពិសិដ្ឋ គណបក្សប្រជាជនកម្ពុជា បានបញ្ចេញមតិលើសាររបស់អតីតរដ្ឋមន្ត្រីក្រសួងព័ត៌មានថា «ទើសខុសទម្រុង វង្វេងក្នុងមុង ដូចត្រីក្នុងមង ឆោតខុសក្បួនខ្នាត ផ្លាតភ្លេចឆ្អឹងខ្នង ជួបភ្ញៀវ គឺសងសំណងគុណបក្ស»។ 


ចំណែកអ្នកសារព័ត៌មានអាជីពម្នាក់ ដែលមានគណនីហ្វេសប៊ុក Delux Leang បានសរសេរថា «ខ្ញុំសុំជួបលោកពូខាងក្រៅវិញហើយ»។ លោក Prasith Sok រដ្ឋលេខាធិការក្រសួងព័ត៌មាន បានបញ្ចេញមតិថា «ច្រណែន ណាស់លោកធំ ទើសនោះទើស ទើសផ្តេចមុខ»។

ពាក់ព័ន្ធការបង្ហោះសារដ៏ចាក់ដោតរបស់លោក ខៀវ កាញារីទ្ធ មានមហាជនអ្នកលេងបណ្តាញសង្គមរាប់ពាន់នាក់បានចូលទៅ Commen បញ្ចេញមតិយោបលរិះគន់ទៅលើលោកធំជាឯកឧត្តមមកទើសនឹងការសំបូរជាតិ និងជួបភ្ញៀវញឹកញាប់របស់អតីតរដ្ឋមន្ត្រីក្រសួងព័ត៌មាន គឺជាការច្រណែនឈ្នានេះទាំងទទឹងទិសគ្មានហេតុផលតែប៉ុណ្ណោះ៕