2023-11-03 01:11
363

ភ្នំពេញ. នារីពីរនាក់ជិះម៉ូតូ scoopy មួយគ្រឿងទិសដៅពីត្បូងមកជើងមកដល់ចំណុចមកវត្តអង្គតាគៀត លេចមុខជនសង្ស័យបីនាក់ជិះម៉ូតូ 2 គ្រឿងធ្វើសកម្មភាពឆក់កាបូបស្ពាយរបស់នារីរងគ្រោះបានសម្រេចនៅវេលាម៉ោង 11:00 នាទីថ្ងៃទី 3 ខែវិច្ឆិកាឆ្នាំ 2023

ហេតុការណ៍នេះស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ 3 ស្ថិតនៅភូមិកប់គងសង្កាត់ចោមចៅទី 2 ខណ្ឌពោធិ៍សែនជ័យ។
ជនរងគ្រោះឈ្មោះ អ៊ុន សារ៉ុម អាយុ 33 ឆ្នាំមុខរបរជាកម្មការិនីរោងចក្របច្ចុប្បន្នស្នាក់នៅភូមិជម្ពូវ័នសង្កាត់ចោមចៅទី 3 ខណ្ឌពោធិ៍សែនជ័យ។
បើតាមការបញ្ជាក់របស់នារីរងគ្រោះបានឲ្យដឹងថាពួកគាត់ជិះម៉ូតូ scoopyពណ៌ខ្មៅពាក់ស្លាកលេខ ភ្នំពេញ.1HJ.5706ធ្វើដំណើរពីត្បូងមកជើងមកដល់ទីតាំងខាងលើក៏លិចមុខជនសង្ស័យបីនាក់ជិះម៉ូតូសង់ទ្រីមពីរគ្រឿងមិនចាំស្លាកលេខបានធ្វើសកម្មភាពឆក់កាបូបស្ពាយរបស់គាត់បានសម្រេច

សម្ភារៈដែលបានបាត់បង់មានទូរសព្ទ iphone 13 ប្រូមេក1 គ្រឿង ពេលជនសង្ស័យធ្វើសកម្មភាពឆក់បានហើយបក្សពួកជនសង្ស័យពីរនាក់ទៀតបានស្រែកប្រាប់ជនរងគ្រោះថាកុំស្រែកអី? ចាំពួកគេជួយដេញតាមរួចហើយជនសង្ស័យទាំងបីនាក់ក៏បានជិះម៉ូតូប្រដេញគ្នារត់បាត់ស្រមោលតែម្ដង។

ប្រជាពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋានជាច្រើនអ្នកក្នុងមូលដ្ឋានខាងលើបានកង្ហើមឲ្យដឹងថាពួកគាត់មានការព្រួយបារម្ភនិងភ័យខ្លាចនៅសកម្មភាពលួចឆក់ប្លន់នៅក្នុងមូលដ្ឋានរបស់ពួកគាត់យ៉ាងខ្លាំង។

ប្រជាពលរដ្ឋបានបង្ហើបទៀតថាគាត់រង់ចាំមើលថាតើលោក ហាស់ បញ្ញា នាយប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី 2 និងលោក វីរៈសេនីយ៍ឯក ម៉ន វុធី អធិការនគរបាលខណ្ឌពោសែនជ័យ។
តើអាចបង្ក្រាបនៅអំពើលួចឆក់ប្លន់នៅក្នុងទឹកដីសង្កាត់ចោមចៅទី 2 ក៏ដូចជាក្នុងទឹកដីអធិការនគរបាលខណ្ឌពោធិ៍សែនជ័យបានដែរឬទេ។