2023-11-06 11:11
250

ខេត្តកំពង់ស្ពឺ ៖ យោងតាមព័ត៌មានពី មន្ត្រីជំនាញនគរបាលចរាចរណ៍ស្រុកភ្នំស្រួច បានឲ្យដឹងថា នៅវេលាម៉ោង០៦និង០០នាទី ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើងលើផ្លូវក្រាលកៅស៊ូ ត្រង់ចំណុចភូមិក្បាលទឹកលើ ឃុំជាំសង្កែ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដែលបង្កឡេីងដោយ រថយន្តដឹកកម្មករបេះផ្លែស្វាយដែលបើកបរបញ្ច្រាសទិសគ្នា ជាមួយរថយន្ដទេសចរណ៍ Prius មួយគ្រឿងទៀត បណ្តាលឲ្យគ្រោះថ្នាក់មនុស្សនិងខូចខាតសម្ភារៈជាច្រេីន ក្នុងនោះរបូសធ្ងន់២១ នាក់ ស្រី ០៧ របួសស្រាល ១២ នាក់ ។

មូលហេតុ ជំនាញកំពុងពិនិត្យស្រាវជ្រាវ ។
សមត្ថកិច្ចអាជ្ញាធរ មូលដ្ឋានបានកំពុងធ្វេីការជួយសម្របសម្រួលសង្រ្គោះបញ្ជូនទៅមន្ទីរព្យាបាលនិងសង្រ្គោះ មណ្ឌលសុខភាព ដែលនៅគៀកជិត និងពិនិត្យស្ថានភាព បញ្ជូនបន្ដក្នុងករណីធ្ងន់ធ្ងរ មន្ទីរពេទ្យបង្អែកត្រពាំងក្រឡឹង ៕