2023-11-07 11:11
303

ខេត្តបាត់ដំបង ៖ ករណីឃាត់ខ្លួនជនសង្ស័យខាងលើនេះបានកើតឡើង កាលពីវេលាម៉ោង១៥និង៤៥នាទី ថ្ងៃទី៦ ខែវិច្ឆិកាឆ្នាំ២០ ២៣ នៅចំណុចភូមិរំចេក១ សង្កាត់រតនៈ ក្រុង -ខេត្តបាត់ដំបង។


ជនសង្ស័យប្រុសស្រី០៤នាក់ត្រូវបានកម្លាំងនគរបាលក្រុងបាត់ដំបងធ្វើការឃាត់ខ្លួនពាក់ព័ន្ធទៅនឹងករណីគ្រឿងញៀនដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់វិធានការទៅតាមនីតិវិធី។

សមត្ថកិច្ចបានឱ្យដឹងថាជនសង្ស័យទាំងបួននាក់ដែលត្រូវឃាត់ខ្លួនខាងលើមាន÷
១-ឈ្មោះ ណន ណូ ភេទប្រុស អាយុ២៩ឆ្នាំ មានទីលំនៅភូមិរំចេក៣ សង្កាត់រតនៈ ក្រុង-ខេត្តបាត់ដំបង។
២-ឈ្មោះ ឈូក វិច្ឆិកា ភេទប្រុស មានទីលំនៅភូមិវត្តគរ សង្កាត់វត្តគរ ក្រុង-ខេត្តបាត់ដំបង។
៣-ឈ្មោះ ថាច់ សុខស្រាង ហៅអាស៊ីង ភេទស្រី អាយុ២៦ឆ្នាំរស់នៅភូមិរំចេក៤សង្កាត់រតនៈ ក្រុង-ខេត្តបាត់ដំបង។
៤-ឈ្មោះ ស៊ឹម ប៉ែនសុលីតា ហៅអៀក ភេទស្រីអាយុ២៧ឆ្នាំរស់នៅភូមិសាលាបាឡាត់ សង្កាត់អូរម៉ាល់ក្រុង-ខេត្តបាត់ដំបង។

សមត្ថកិច្ចបានបញ្ជាក់ឲ្យដឹងទៀតថាក្រោយពីឃាត់ខ្លួនបានចាប់យកវត្ថុតាងរួមមាន៖
-ថ្នាំញៀន (ម៉ាទឹកកក ICE ចំនួន ០៣ថង់ ១,៧៦ក្រាម ទាំងសំបក
-ទូរស័ព្ទដៃចំនួន ០៥គ្រឿង (ចាស់)
-សម្ភារ:សម្រាប់រំលែកថ្នាំញៀននិងសម្ភារៈសម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន ។
ជនសង័្សយនិង វត្ថុតាង បច្ចុប្បន្នបាននឹងកំពុងរៀបចំសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបងអនុវត្តតាមផ្លវច្បាប់៕