2023-11-08 05:11
371

 ខេត្តស្ទឹងត្រែង៖        ព្រឹកថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅសាលា ស្រុកសៀមប៉ាងប្រជាពលរដ្ឋក្រីក្រ ចាស់ជរា ស្រ្តីមេម៉ាយ ជនពិការ កុមារកំព្រា និង ជនរងគ្រោះដោយសារគ្រោះធម្មជាតិផ្សេងៗ ចំនួន៣៧០គ្រួសារនៅឃុំទាំង៥ នៃស្រុកសៀមប៉ាង ទទួលបានអំណោយពីរាជរដ្ឋាភិបាល តាមរយៈមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តស្ទឹងត្រែង នា ។

ពិធីចែកអំណោយ បានធ្វើឡើងស្ថិតក្រោមអធិបតីភាពឯកឧត្តម ស៊ី សួន អភិបាលស្តីទី នៃគណៈអភិបាលខេត្តស្ទឹងត្រែង តំណាងឯកឧត្តម ស្វាយ សំអ៊ាង និងលោក ស៊ុត វណ្ណា ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត មន្រ្តីរាជការ មន្ទីរអង្គភាពជុំវិញខេត្ត និងអភិបាលស្រុក សៀមប៉ាង មន្រ្តីរាជការរដ្ឋបាលស្រុកសៀមប៉ាង។

    បើតាមការឲ្យដឹងពី លោក ស៊ុត វណ្ណា ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនិតីសម្បទាខេត្តស្ទឹងត្រែង បានឲ្យដឹងថា អំណោយដែលចែកជូនប្រជាពលរដ្ឋនៅពេលនេះ គឺជាអំណោយបានមកពីរាជរដ្ឋាភិបាល តាមរយៈមន្ទីរសង្គមកិច្ច អតីតយុទ្ឋជន និង យុវនិតិសមទា និងថ្នាក់ដឹកនាំខេត្តផងដែរ ។ ក្នុងនោះ ០១គ្រួសារៗទទួលបាន អង្ករ២៥គីឡូក្រាម មី ១កេស ត្រីខ ១យួរ ទឹកត្រី ១យួរ និងភួយ១ ។

   ឯកឧត្តម ស៊ី សួន អភិបាលស្តីទី នៃគណៈអភិបាលខេត្តស្ទឹងត្រែង បានលើកឡើងថា ក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវនីសម្បទា ដែលមានមន្ទីរសង្គមកិច្ចខេត្តស្ទឹងត្រែង ជាសេនាធិការឲ្យក្រសួង បាននាំយកអំណាយរបស់រាជរដ្ឋាភិបាល មកចែកជូនប្រជាពលរដ្ឋនៅពេលនេះដើម្បីចូលរួមចំណែកដោះស្រាយបញ្ហាដែលជួបប្រទះ ខ្វះខាត និងដោះស្រាយជីវភាពរបស់បងប្អូនបានមួយកម្រិត សំដៅការអភិវឌ្ឍ រួមចំណែកលើកកម្ពស់ជីវភាពរបស់ពលរដ្ឋ ឲ្យកាន់តែល្អថែមទៀត។

 ក្នុងនោះដែរ ឯកឧត្តម ស៊ី សួន បានថ្លែងនូវអំណរគុណ យ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រ និង សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម ជា សុមេធី រដ្ឋមន្រ្តីក្រសួងសង្គមកិច្ចអតីតយុទ្ធជន និង យុវនីតិសម្បទា ដែលបានយកចិត្តទុកដាក់ខ្ពស់អំពីសុខទុក្ខរបស់ប្រជាពលរដ្ឋ និងមិនទុកឲ្យប្រជាពលរដ្ឋណាម្នាក់ ដោយមិនគិតគូរ និង ដោះស្រាយនោះឡើយ។

        ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម ស៊ី សួន លោក ក៏បានថ្លែងអំណរគុណដល់អាជ្ញាធរមូលដ្ឋាន មានភូមិ ឃុំ សង្កាត់ ទាំងអស់ ដែលតែងតែបានចូលរួមសហការ និងជួយសង្រ្គោះដល់ប្រជាពលរដ្ឋក្នុងខេត្តគ្រប់ស្ថានភាព គ្រប់ហេតុការណ៍ ដោយនៅជាមួយប្រជាជន រួមរស់ជាមួយប្រជាជន គ្រប់កាលៈទេសៈ៕