2023-11-11 10:11
378

ភ្នំពេញ៖ លោកឧត្តមសេនីយ៍ទោ វណ្ណ កុសល មានឋានជាអនុប្រធាននាយកដ្ឋានប្រឆាំងគ្រឿងញៀន នៃអគ្គស្នងការនគរបាលជាតិ និងបក្ខពួក ចំនួន ០៥នាក់ទៀត ត្រូវបានចាប់ខ្លួនបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមផ្លូវច្បាប់។

យោងតាមប្រភពច្បាស់ការណ៍ នៅរសៀលសុក្រ ទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះ មន្ត្រីនគរបាលជាន់ខ្ពស់ថ្នាក់ឧត្តម ០១រូប អគ្គស្នងការនគរបាលជាតិ ត្រូវបាននាយកដ្ឋានចារកម្ម អគ្គស្នងការនគរបាលជាតិ ដែលដឹកនាំដោយឧត្តមសេនីយ៍ឯក ហ៊ុន សំណាង ប្រធានអគ្គនាយកដ្ឋានចារកម្ម ក្រោមបទបញ្ជាផ្ទាល់ពីឯកឧត្តមឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិ ត្រូវបានចាប់វ៉ៃខ្នោះ ព្រោះមានការពាក់ព័ន្ធរឿងគ្រឿងញៀន។

ការចាប់ឃាត់ខ្លួនលោកឧត្តមសេនីយ៍ទោ វណ្ណ កុសល អនុប្រធាននាយកដ្ឋានប្រឆាំងគ្រឿងញៀននេះ ព្រមទាំងគូរកន សរុបចំនួន ០៦រូប ត្រូវបានមហាជនគ្រប់មជ្ឈដ្ឋានសម្តែងការគាំទ្រចំណាត់ការនេះ ព្រោះមន្ត្រីទាំងនេះ បានយកតួនាទី ភារកិច្ចទៅប្រើប្រាស់ ដើម្បីរកស៊ី និងកេងចំណេញលើអំពើល្មើសច្បាប់ ពាក់ព័ន្ធករណីគ្រឿងញៀន។
ក្រោយការចាប់ខ្លួនមន្ត្រីជាន់ខ្ពស់នគរបាលជាតិ មានតូនាទៅជាអនុប្រធាននាយកដ្ឋានប្រឆាំងបទល្មើសគ្រឿងញៀន និងបក្ខពួកសមត្ថកិច្ចបាននាំខ្លួនទៅតុលាការ ដើម្បីប្រគល់ជូនតំណាងអយ្យការស៊ើបសួរទៅតាមនីតិវិធីផ្លូវច្បាប់ «ពាក់ព័ន្ធក្នុងកិច្ចការងាររឿងបញ្ហាគ្រឿងញៀន ដែលខ្លួនគ្រប់គ្រង និងបញ្ហាផ្សេងៗទៀត» ដែលគេត្រូវបានទម្លាយបានដឹងការពិត។ 

ដូច្នេះសរបញ្ជាក់ឲ្យឃើញថា ប្រជាពលរដ្ឋកំពុងតែព្រួយបារម្មណ៍ បើមានមន្រ្តីបែបហ្នឹងប្រទេសកំពុងអភិវឌ្ឍន៍ក្លាយជាអសន្តិសុខ និងនាំឲ្យយុវជនប្រឈមបាត់បង់ស្មារតី បាត់ធនធានមនុស្សជាមិនខាន៕នៅព្រលប់ថ្ងៃទី១០ ខែវិច្ឆិកានេះ លោក ប្លង់ សុផល ព្រះរាជអាជ្ញារង ជាអ្នកនាំពាក្យអយ្យការសាលាដំបូងរាជធានីភ្នំពេញ បានប្រាប់ឲ្យដឹងថា «សំណុំរឿងនេះ ទេីបតែទទួលបាន តំណាងអយ្យការកំពុងតែប្រេីប្រាស់នីតិវិធី ដេីម្បីចាត់លេីរឿងនេះ»៕