2023-11-15 04:11
279

ខេត្តកំពង់ស្ពឺ៖ បុរសម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុនិងកម្មករកម្មការិនីចំនួន៤៥នាក់ទៀតរងរបួសធ្ងន់និងស្រាលដោយសាររថយន្តបុកម៉ូតូហើយក្រឡាប់ធ្លាក់ពីផ្លូវចូលប្រឡាយ។

ហេតុការណ៍នេះកើតឡើងនៅតាមបណ្តោយផ្លូវជាតិលេខ៤១ ចន្លោះគីឡូម៉ែត្រលេខ២៦-២៧ស្ថិតក្នុងភូមិអណ្ដូងច្រុះ ឃុំស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ កាលពីវេលាម៉ោង៦និង៤៥នាទីល្ងាចថ្ងៃទី១៤ខែវិច្ឆិកាឆ្នាំ២០២៣។

   នគរបាលមូលដ្ឋានបានឱ្យដឹងថា មុនកើតហេតុមានរថយន្តដឹកកម្មកររោងចក្រមួយគ្រឿងម៉ាក HYUNDAI ពណ៌ស ពាក់ស្លាកលេខកំពង់ស្ពឺ3A-9396 ដឹកកម្មករចំនួន ៤៥នាក់ បើកបរដោយឈ្មោះ ស៊ួង ជាតិ ហៅតឿ រស់នៅភូមិត្រពាំងលាប ឃុំផុង ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ (ក្រោយពេលកើតហេតុបានចុះរត់គេចខ្លួនបាត់) បើកបរមកពីទិសខាងជើងទៅទិសខាងត្បូង ពេលមកដល់ចំណុចកើតហេតុខាងលើបានបើកជែងរថយន្តមួយគ្រឿងទៀតក៏ទៅបុកម៉ូតូមួយគ្រឿងម៉ាក YAMAHA MT ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1JH-9772 បើកបរដោយឈ្មោះ ពៅ មន្នី  ភេទប្រុស អាយុ៣៦ឆ្នាំ នៅភូមិជៃតាកួន ឃុំរកាកោះ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ( ស្លាប់នៅកន្លែងកើតហេតុ) បើកបរមកពីទិសខាងត្បូងទៅទិសខាងជើង ហើយរថយន្តដឹកកម្មករខាងលើធ្លាក់ពីផ្លូវក្រឡាប់ចាក់កម្មករ-កម្មការិនីបណ្តាលឱ្យរងរបួសធ្ងន់ស្រាលចំនួន១៣នាក់ 

១.ឈ្មោះ អុំ សុខុន ភេទស្រី អាយុ៣៧ឆ្នាំ រស់នៅភូមិត្រពាំងលាប ឃុំផុង ស្រុកបរសេដ្ឋ( របួសស្រាល)។
២.ឈ្មោះសាយ ស្រីម៉ៅ ភេទស្រី អាយុ៣០ឆ្នាំ រស់នៅភូមិត្រពាំងលាប ឃុំផុង ស្រុកបរសេដ្ឋ (របួសស្រាល)។ 
៣.ឈ្មោះ កន ស្រីទូច ភេទស្រី អាយុ២១ឆ្នាំ រស់នៅត្រពាំងលាប ឃុំផុង ស្រុកបរសេដ្ឋ (របួសបាក់ដៃខាងឆ្វេងធ្ងន់)។
៤.ឈ្មោះនួន ស្រីនួន ភេទស្រី អាយុ១៩ឆ្នាំ រស់នៅភូមិត្រពាំងលាប ឃុំផុង ស្រុកបរសេដ្ឋ  (របួសស្រាល)។
៥.ឈ្មោះ ឆឺយ សៀន ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិព្រៃមនោ ឃុំផុង ស្រុកបរសេដ្ឋ (របួសស្រាល)។ 
៦.ឈ្មោះឆឺយ សុខឃី ភេទស្រី អាយុ៣៩ឆ្នាំ រស់នៅភូមិព្រៃមនោ ឃុំផុង ស្រុកបរសេដ្ឋ (របួសស្រាល)។
៧.ឈ្មោះដុល ណារី ភេទស្រី អាយុ៣០ឆ្នាំ រស់នៅត្រពាំងលាប ឃុំផុង ស្រុកបរសេដ្ឋ (របួសស្រាល)។ 
៨.ឈ្មោះ សុន កូឡាប ភេទស្រី អាយុ២៨ឆ្នាំ រស់នៅត្រពាំងលាប ឃុំផុង ស្រុកបរសេដ្ឋ (រងរបួសស្រាល)។
៩.ឈ្មោះសុន វង់ ភេទស្រី អាយុ៣៥ឆ្នាំ រស់នៅត្រពាំងលាប ឃុំផុង ស្រុកបរសេដ្ឋ (របួសស្រាល)។ 
១០.ឈ្មោះ ជឿន សុភាន់ ភេទស្រី អយុ៣២ឆ្នាំ រស់នៅត្រពាំងលាប ឃុំផុង ស្រុកបរសេដ្ឋ (របួសស្រាល)។
១១.ឈ្មោះដូង. ខេង ភេទស្រី អាយុ៣៧ឆ្នាំ រស់នៅត្រពាំងលាប ឃុំផុង ស្រុកបរសេដ្ឋ  (របួសស្រាល)។

ប្រភពបានបន្តទៀតថា កម្មករកម្មការិនីដែលមិនមានឈ្មោះមិនដឹងថាទៅមន្ទីរពេទ្យ ឬក៏ទៅផ្ទះនោះទេ សមត្ថកិច្ចកំពុងតែស្រាវជ្រាវបន្តទៀត ។

សពជនរងគ្រោះត្រូវបានមន្ត្រីជំនាញប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។

ចំណែកវត្ថុតាងទាំងពីរគ្រឿងសមត្ថកិច្ចបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកដើម្បីចាត់ការបន្ត៕