2023-11-15 04:11
333

ភ្នំពេញ៖ រថយន្តសណ្តោងរ៉ឺម៉កមួយគ្រឿងបេីកបរក្នុងល្បឿនលឿនមិនប្រយ័ត្នជ្រុលទៅបុករថយន្តស្ទូចពីក្រោយពេញទំហឹងខណៈកំពុងបត់ឆ្លងផ្លូវបណ្តាលឱ្យរងការខូចខាតគាបជាប់គ្នា កាលពីវេលាម៉ោង៣និង១០នាទីរសៀល ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅតាមបណ្តោយផ្លូវជាតិលេខ៣ ភូមិក្រាំងដូនទៃ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ។ 

តាមប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលកេីតហេតុគេបានឃេីញរថយន្តម៉ាកហីយ៉ាន់ដាយ ប្រភេទរថយន្តស្ទូច ពណ៌ស ពាក់ស្លាកលេខភ្នំពេញ3A 5642 ធ្វេីដំណេីរតាមបណ្តោយផ្លូវជាតិលេខ៣ ក្នុងទិសដៅពីត្បូងទៅជេីងខណៈមកដល់ចំណុចកេីតហេតុក៏ស៊ីញ៉ូបត់ឆ្វេងបំណងត្រឡប់ក្រោយវិញភ្លាមនោះស្រាប់តែមានរថយន្តម៉ាកហុីយ៉ាន់ដាយ ប្រភេទសណ្តោង ក្បាលពណ៌ស ពាក់ស្លាកលេខភ្នំពេញ3C 0250 មកពីក្រោយក្នុងល្បឿនលឿនក៏ជ្រុលបុកគូទពេញទំហឹងបណ្តាលឱ្យរងការខូចខាតគាបជាប់គ្នាតែសំណាងមិនមានមនុស្សរងរបួសនោះទេ។ក្រោយកេីតហេតុភាគីទាំងសងខាងបានសម្របសម្រួលគ្នាដោយយកទៅជួសជុលរៀងខ្លួន៕