2023-11-17 01:11
299

ព្រះសីហនុ៖ មនុស្សចំនួន ០៦នាក់ ជាប្រជានេសាទសមុទ្រ ត្រូវបានជូយសង្គ្រោះឆ្លងផុតពីគ្រោះថ្នាក់ បន្ទាប់ពីពួកគេបានជួបហេតុការណ៍ព្យុះមានរលកធំៗបានវាយប្រហារទូកទេសចរណ៍កាលពីរំលងអាធ្រាត្រឈានចូលថ្ងៃសុក្រ នៅតំបន់កោះកុងបណ្តាលឲ្យទូក ចំនួន ០១គ្រឿង។

ហេតុការណ៍លិចទូកនេសាទ ដោយសារព្យុះខាងលើ កើតឡើងនៅវេលាម៉ោង ១និង៣០នាទីរំលងអាធ្រាតចូលថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះ ស្ថិតចំណុច DG រីហ្សត ក្នុងងភូមិដើមថ្កូវ សង្កាត-ក្រុងកោះរ៉ុង ខេត្តព្រះសីហន។

សេចក្តីរាយការណ៍បានឲ្យដឹងថា មានទូក ០១គ្រឿងធ្វើដំណើរពីស្រុកស្ទឹងហាវមកដល់ចំណុច DG រីហ្សត ក្នុងភូមិ-សង្កាត់កើតហេតុ បានជួបនឹងខ្យល់កន្ត្រាក់រលកធំៗ បណ្ដាលឱ្យលិច ដោយនៅលើទូកមានមនុស្ស ចំនួន ០៦នាក់។ ក្រោយជួបហេតុការណ៍ភ្លាមៗ ក្រុមហ៊ុនទេសចរណ៍ សាន់ នី រីហ្សត បានចេញជួយសង្គ្រោះជនរងគ្រោះចេញផុតពីគ្រោះថ្នាក់ក្នុងហេតុការណ៍នោះដែរ ទូក ០១គ្រឿង ត្រូវបានខូចខាតទាំងស្រុង និងម៉ូតូទឹក ០២គ្រឿងរងការខូចខាតផងដែរ។

សូមបញ្ជាក់ថា នៅថ្ងៃ១៧ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះ រដ្ឋបាលខេត្តព្រះសីហនុ សម្រេចផ្អាកការធ្វើដំណើរតាមផ្លូវទឹកទាំងអស់ ដោយសារបញ្ហាអាកាសធាតុមិនអំណោយផល៕ រដ្ឋបាលខេត្តព្រះសីហនុ ចេញសេចក្ដីអំពាវនាវ។