2023-11-18 01:11
329

ភ្នំពេញ៖ បុរសម្នាក់រួមជាមួយកូនតូច ត្រូវបានប្រទះឃើញធ្លាក់ពីលោកអគារនៃសណ្ឋាគារ «ស៊ីន ហួរ» បណ្តាលឱ្យបែកក្បាលធ្លាយខួរស្លាប់យ៉ាងអាណោចអាធម្មបំផុត និងបង្កឱ្យមានភាពភ្ញាក់ផ្អើលផងដែរ។

ហេតុការណ៍ជនជាតិចិនធ្លាក់ពីលើអគារសណ្ឋាគារ «ស៊ីន ហួរ» ខាងលើកើតឡើងនៅព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះ ស្ថិតជិតស្ពានហង្សឆ្លងទៅតំបន់អភិវឌ្ឍកោះពេជ្រ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

តាមសេចក្តីរាយការណ៍បឋម បានឱ្យដឹងថា មានជនជាតិម្នាក់ និងក្មេងម្នាក់ បានធ្លាក់ពីលើអគារសណ្ឋាគារខាងលើ ដោយមិនទាន់ច្បាស់ជាន់ទីប៉ុន្មានឡើយ ដោយជនរងគ្រោះបែកក្បាលធ្លាយខួរស្លាប់ទាំងពីរយ៉ាងរន្ធត់បំផុត។ សេចក្តីរាយការណ៍ បានបន្ថែមទៀតថា ចំពោះករណីនេះមិនទាន់ច្បាស់ជាអ្វីនៅឡើយទេ ប៉ុន្តែមហាជនដាក់ការសណ្ឋានអាចជាករណីជនរងគ្រោះមានវិបត្តិផ្ទាល់អ្វីមួយ ទើបបីកូនលោតទំលាក់ពីលើអគារដើម្បីសម្លាប់ច្រើនជាករណីឃាតកម្ម។

ក្រោយពីមានការភ្ញាក់ផ្អើលករណីមានជនជាតិចិន ធ្លាក់ពីលើអគារសណ្ឋាគារ «ស៊ីង ហួរ» ក្នុតទឹកដីខណ្ឌចំការមន សមត្ថកិច្ចជំនាញ និងអាជ្ញាធរកំពុងចុះទៅដល់កន្លែងកើតហេតុ ដើម្បីពិនិត្យ និងប្រមូលព័ត៌មាននេះ និងស្រាវជ្រាវជុំវិញករណីនេះផងដែរ៕