2023-11-20 05:11
278

ព្រះវិហារ ៖    មន្ត្រីរាជការ អាជ្ញាធរដែនដី កងកម្លាំងប្រដាប់អាវុធនៃរដ្ឋបាលខេត្តព្រះវិហារ បានប្រារព្វពីធីបុណ្យអ៊ុំទូក អកអំបុក សំពៈព្រៈខែ នឹងលយប្រទីប ប្រជាពលរដ្ឋជិតឆ្ងាយមកទស្សនាយ៉ាងច្រើនកុៈករ ធ្វើអោយកម្មវិធីបុណ្យអ៊ុំទូកឆ្នាំនេះមានសភាពអ៊ូអរ ខុសពីឆ្នាំមុនៗ នៅកម្មវិធីបុណ្យអ៊ុំទូកនោះផងដែរ គេសង្កេតឃើញមានរៀបចំកម្មវិធីតាំងពិពរ័ផលិតផលកសិកម្ម នឹងវិត្ថុអនុស្សាវរិយ៍មកពីគ្រប់ទូរទាំង8ក្រុង ស្រុក នឹងមន្ទីរផងដែរ នៅពេលរាត្រីមានបង្ហោះគោមអុចកាំជ្រូចបណ្តែតប្រទីបដើម្បីអបអរសាទរពិធីបុណ្យអ៊ុំទូកឆ្នាំ2023 គួរំលឹកផងដែរថា បុណ្យអ៊ុំទូក អកអំបុក សំពៈព្រៈខែ នឹងលយប្រទីប ជាបុណ្យជាតិ ប្រពៃណីខ្មែរ ដែលបានរក្សាទុកធ្វើជារផងរាល់ឆ្នាំរហូតមកដល់ពេលបច្ចុប្បន្ននេះ។នៅក្នុងពិធីបុណ្យប្រណាំងទូកឆ្នាំ2023 មានទូកជាច្រើនគូនឹងច្រើនខ្នាត មកពីបណ្តាលក្រុង ស្រុក នឹងមន្ទីរផងដែរ ដែលបានចូលរួមប្រគូតប្រជែងដណ្តើមជយ័លាភី ក្នុងនោះទូកខ្នាតអន្តរជាតិ ចំណុៈ22នាក់ ដែលមានឈ្មោះ ព្រៈនរាយណ៍សែនជយ័ ជាទូករបស់មន្ទីរសាធារណៈការនឹងដឹកជញ្ជូនខេត្តព្រះវិហារ ជាទូកជើងខ្លាំងលេខ1 នៅទូរទាំងខេត្តព្រះវិហារដែលទទួលបានជយ័លាភីលេខ1 ប្រចាំឆ្នាំ2023 នៅខេត្តព្រះវិហារ សូមបញ្ជាក់ជូនផងដែរថា ទូកព្រៈនរាយណ៍សែនជយ័ ក៍ធ្លាប់ទទួលបានជយ័លាភីលេខ1នៅទូរទាំងប្រទេសផងដែរ ។

 ឯកឧត្តម គីម រិទ្ឋី អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ បានថ្លែងអោយដឹងថា ព្រៈរាជពិធីបុណ្យអ៊ុំទូក អកអំបុក សំពៈព្រៈខែនឹងលយប្រទីបឆ្នាំ2023 នេះ ប្រជាជនខេត្តព្រះវិហារ ពិតជាមានមោទនភាព សប្បាយរីករាយក្រៃលែង ទាំងអាជ្ញាធរទាំងប្រជាជន ពិតជាបានឈ្នៈទាំងអស់គ្នា មិនត្រឹមតែឈ្នៈផ្នែកកីឡាប្រណាំងទូកប៉ុណ្ណោៈទេ ក្នុងនោះក៍ទទួលបានដំណឹងល្អនឹងរីករាយផងដែរ ពីព្រោះនៅដើមឆ្នាំ2024 ដ៍ខ្លីខាងមុខនេះ រដ្ឋបាលខេត្តព្រះវិហារ បានបញ្ចេញកញ្ចប់ថវិការធ្វើហេដ្ឋារចនាសម្ពន្ឋ័ នៅលើរមណិយ៍ដ្ឋានទំនប់95 ដោយខ្នងទំនប់រៀបចំឈូសឆាយពង្រីកផ្លូវចាក់កៅស៊ូ សាងសង់វេទិការអ៊ុំទូក នឹងសាងសង់ផ្លូវក្រាលគ្រួសក្រហមនៅជុំបឹងទំនប់95 ទៀតផង៕