2023-11-26 02:11
245

ភ្នំពេញ​៖​ ប្រទីបដ៏ស្រស់ស្អាតរបស់ក្រសួងស្ថាប័នជាច្រើន បានរៀបចំ​ និងតុបតែងរួចរាល់​ ដើម្បីត្រៀមអបអរសាទរព្រះរាជពិធីបុណ្យ អុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៦ ២៧ និងថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣។

បងប្អូន ពូមីង តាយាយនឹងបានទស្សនាចាប់ពីយប់ថ្ងៃស្អែក ហើយនឹងអាចទស្សនាការប្រណាំងទូកជាច្រើនគូរ រួមផ្សំនឹងកម្មវិធីកំសាន្តជាច្រើនទៀត ការតាំងលក់ផលិតផល ការសម្តែង ព្រមនឹងការប្រគំតន្ត្រីផងដែរ ដូចនេះសូមរីករាយទាំងអស់គ្នា។ 

សូមជម្រាបជូនថា​ អត្ថន័យ​នៃ​ការ​បណ្តែតប្រទីប​នេះ គឺ​ដើម្បី  សម្តែង​ការ​រឭក​ដល់​គុណ​នៃ​ព្រះ​គង្គា និង​ព្រះធរណី​ដែល​បាន​ផ្ដល់នូវ​សេចក្ដីសុខ​សប្បាយ ភោគផល​ក្នុង​ការងារ​កសិកម្ម របរ​ចិញ្ចឹមជីវិត​ប្រចាំថ្ងៃ របស់​ប្រជាកសិករ​។ ក្រៅពី​បណ្តែតប្រទីប ក៏មាន​ការបាញ់​កាំជ្រួច​ព្រោងព្រាត​ថែមទៀត ដែលមាន​មនុស្សម្នា​ចូលរួម​ទស្សនា​យ៉ាងច្រើន​កុះករ និង​ញ៉ាំង​ឱ្យពិធី​នេះ​កាន់តែ​អ៊ូអរ និង​អធិកអធម​ផងដែរ៕